ពេជ្រ សូលីកា៖ មនុស្សម្នាក់នេះហើយដែលមិនដែលទុកខ្ញុំចោលនៅពេលមានបញ្ហា

ភ្នំពេញ ៖ ក្រោយពីរឿងជួបព្យុះភ្លៀងឃើញថាខ្សែជីវិតរបស់តារាម្រៀង ពេជ្រ សូលីកា កា​ន់​តែមា​នភាពកក់ក្តៅជាងមុន ដោយត្រូវបានអនាគតស្វាមី មើលថែ​យ៉ាងយ​កចិត្តទុ​កដាក់បំផុត។តារាចម្រៀង ពេជ្រ សូលីកា នៅតែទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសិល្បះដដែល តែបើទោះជាយ៉ាងណាក៌ដោយនាងទទួលបាន ការលើកទឹកចិត្តពីសំណាក់មនុស្ស នៅជុំវិញខ្លួនផងដែលនិងហ្វេនៗទៀតផង ហើយបន្ទាប់ពីរឿងរ៉ាវចូលក្នុងជីវិតនាងហូរហែ បានស្ងាត់មួយរយៈ កាលពីពេលម្សិលមិញ នេះ ពេជ្រ សូលីកា បានបង្ហោះរូបភាពពីរសន្លឹក នៅក្នុងគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង ដែលនាងសរសេររៀប រាប់ អរគុណដល់លោក Han Khim ថា៖

មនុស្សម្នាក់នេះហើយ ដែរមិនដែលទុកខ្ញុំចោល នៅពេលដែលមានបញ្ហា មនុស្សម្នាក់នេះហើយដែលតែងតែឈរកាន់ដៃនឹងសម្លឹងមើលពីសុខទុក្ខរបស់ខ្ញុំ គ្រប់ពេលមិនដែលបោះបង់ខ្ញុំចោល ទាំងដែលខ្ញុំមមិនដែលសុំ មិនថាបញ្ហាណាមួយក៏ដោយ គាត់តែងតែនៅក្បែរខ្ញុំ មើលថែខ្ញុំ

រហូតដល់មើលថែប្អូនស្រី ខ្ញុំម្នាក់ទៀត ដូចជាបងប្រុសបង្កើត គាត់ មិនដែលរអ៊ូ មិនដែលថាហត់ នឹងរឿងជាច្រើនដែលបានកើតឡើងចំពោះខ្ញុំ រឺ​ក្រុមគ្រួសារខ្ញុំ ផ្ទុយទៅវិញ គាត់តែងតែ យកចិត្តទុក ដាក់ នឹង លួងលោមខ្ញុំគ្រប់ពេលវេលា អូនសុំទោសរាល់ពាក្យសម្ដីដែលអូន

បាននិយាយរឺប៉ះពាល់ដល់អារម្មណ៍បងដែលបងមិនបានតាំងចិត្ត បងក៏មិនដែលប្រកាន់រឺទុកអូនចោល ។ រឿងមិនល្អកើតឡើងជាច្រើនក្នងជីវិតខ្ញុំ ខ្ញុំមិនតូចចិត្តទេ​ យ៉ាង ហោចណាស់ ខ្ញុំក៏មានបុរសម្នាក់នេះដែរមិនដែលលែងដៃខ្ញុំក្នុងពេលដែលខ្ញុំត្រូវការកំលាំងចិត្តជាខ្លាំង។ សរសេរប៉ុណ្ណឹងបានហើយ ប៉ិហ្នឹង google translate បែកភ្នែកឥឡូវហើយ ។ ប្រភព៖ ហ្វេសបុក

Related posts

Leave a Comment