ចំពោះកូនអ្នកក្រ ដែលឪពុកម្តាយមានជីវភាពក្រខ្សត់លំបាក តាំងតែពីកេីតមកត្រូវទទួលរងនូវបញ្ហាជាច្រើន ត្រូវរស់នៅក្នុងការរ៉ាប់រងគ្រួសារទាំងខ្លួននៅក្មេង មិនមានពេលវេលា និងលុយកាក់សិក្សា សូម្បីតែការរស់នៅ ក៏គ្មានកន្លែងជ្រកកោន ចំណែករាល់មួយកាក់មួយសេន ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ពួកគេ ព្រោះសុទ្ធតែជាកំលាំងញេីសឈាម ហូរជោគខ្លួន ទម្រាំទទួលបានលុយ ។
បើនិយាយពី ជីវភាពប្រចាំថ្ងៃរបស់កូនអ្នកមានវិញ តាំងតែកើតមក គឺមានការរស់ស្រួលរហូត។ ពួកគេមានទីជម្រកស្នាក់នៅយ៉ាងស្តុកស្តម្ភ អាហារបំប៉ន ចំណីចំណុក និងសម្លៀកបំពាក់សំបូរហូរហៀរ។ បើមានជំងឺឈឺថ្កាត់ កូនអ្នកមាន មានពេទ្យល្អៗនៅចាំមើលថែ និងមានមួយចំនួនទៀតចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសទៀតផង។
ដោយឡែក យោងតាមរយៈគណនីហ្វេសបុកឈ្មោះ Chiya Ravy បានរៀបរាប់អំពីប្រវត្តិរឿងរ៉ាវជីវិតតស៊ូរបស់បុរសម្នាក់ដែលគាត់ពិកាដៃម្ខាង ដោយមានអត្ថន័យរៀបរាប់ដូចតទៅ៖«ជិវិតមនុស្សកើតមកក្រោមមេឃតែមួយ ហេតុអ្វីបានជាជីវិតខ្ញុំមិនដូចគេ? ខ្លួនពិកាខំដើររកការងាធ្វើ ទោះបីជាគេទទួលរឺមិនទទួលក៏ខ្ញុំមិនអស់សង្ឃឹមដែរ តែមានពេលខ្លះក៏អស់សង្ឃឹម
ព្រោះថាខ្លួនពិកាសុំការងារ អ្នកណាគេទទួលតែបានបងប្អូនផ្ដល់កំលាំងចិត្តអោយខ្ញុំ ទើបខ្ញុំខំតស៊ូ តែខ្ញុំមិនដឹងថាតស៊ូដល់ពេលណានេះទេ ព្រោះជំងឺរបស់ខ្ញុំ? ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលមិនរេីសអេីងជនពិកា សូមអគុណ»។ ដេីម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។