ភ្នំពេញ សូមរម្លឹកថា តារាចម្រៀងនាយ ចឺម មានរឿងរ៉ាវកើតឡើងកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩បានជួបរឿងរ៉ាវកក្រើកមួយរហូតរ បួ សចំនួន៥ថ្នេរ ដែលករណីនេះ បានកើតឡើងនៅចំណុចហាងម៉ាស្សាមួយកន្លែង ខណៈដែលជនបង្កមានឈ្មោះ ង៉ែត លីទី ជាអតីតកីឡាបាល់ទាត់នៅក្លឹបក្រសួងការពារជាតិ ដែលត្រូវបានគេសន្និដ្ឋានថាកើតឡើងពីភ្លើងប្រចណ្ឌ(ស្រីស្នេហ៍)៕
នៅថ្ងៃទី៣០ ខែមករា នេះត្រូវបានតុលាការខេត្តប៉ៃលិនបង្គាប់ឱ្យជនបង្កផ្តល់សំណង ៨ពាន់ដុល្លារមេរិក។ នេះបើតាមទំព័រហ្វេសបុកលោក ហេង ឡុង បានចេញផ្សាយ យ៉ាងណាមិញនៅថ្ងៃនេះផងដែលយោងតាមប្រភពហ្វេសប៊ុករបស់ លោក ហេ ង ឡុង បានសរសេរថា “នាយចឺម បន្ទាប់ពីទទួលបានសំណងពីជនបង្ក ក៏បានយកថវិកា ៥លានរៀល ទៅបរិច្ចាគជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ