ទឹកចិត្តប្រពៃណាស់! ថៅកែហាងពេជ្រអ្នកនាង ដាណា បានត្រឹមជួយតិចតួចនេះ សង្ឃឹម​ថា​មានគ្រូ​ពេទ្យ​ណា​ជួយ​ព្យាបាល​គាត់ ឱ្យ​មាន​អនាគត​ល្អ​ផង​ចុះ ឪពុកម្ដាយស្លាប់ចោលតាំងពីកើតបាន១ខែ មានជំងឺពុកឆ្អឹងទៀត

ម្ចាស់ហាងពេជ្រ ទ្រី ដាណា បានបង្ហោះលើហ្វេសប៊ុកថា អាណិត​ក្មួយ​ណាស់ មិន​បាន​ស្គាល់​មុខ​ឪពុក​ម្ដាយ ស្លាប់​ចោល​តាំង​ពី​កើត​បាន​មួយ​ខែ។ រស់នៅ​ជាមួយ​យាយ មិន​ទាន់​ស្គាល់​ជីវិត​សុខ​ស្រួល ក៏​មាន​ជំងឺ​ពុក​ឆ្អឹង​គ្មាន​លុយ​ព្យាបាល។

មីង​គ្មាន​អ្វី​ជួយ​ក្មួយ​ច្រើន​ទេ គឺ​ធ្វើ​បាន​ត្រឹម​ប៉ុណ្ណឹង និង​ទឹក​ប្រាក់​បន្តិច​បន្តួច ដើម្បី​ដោះ​ស្រាយ​ជីវភាព​បន្ត សង្ឃឹម​ថា​មាន​អង្គការ ឬ​គ្រូ​ពេទ្យ​ណា​ជួយ​ព្យាបាល​គាត់ ឱ្យ​មាន​អនាគត​ល្អ​ផង​ចុះ។

ជីវិត​មនុស្ស​ពិបាក​ណាស់ ជួប​រឿង​ផ្សេងៗ​គ្នា តែ​យ៉ាង​ហោច​ណាស់ អ្នក​មាន​លុយ​ចាយ មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​បាន​ស្រួល។ តែ​គ្នា​អ្នក​អត់​វិញ គិត​មុន​គេ គឺ​ធ្វើ​ម៉េច​បាន​អាហារ​ចម្អែត​ក្រពះ។ ហឹម! គិត​ទៅ ជីវិត​នេះ មិន​មែន​ស្រួល​ទេ

Related posts

Leave a Comment