អាសូរខ្លាំងណាស់! កូនខ្ចីទើបកើតបាន១៧ថ្ងៃ​ ជួបការលំបាក​ មិនមានប្តីជាជំហរគ្រួសារដើម្បីរកប្រាក់មកចិញ្ចឹមកូនប្រពន្ធ​ ឲ្យតែប្រជួបទុក្ខលំបាក គឺប្តីតែងតែរត់បាត់ យូរៗទើបមកម្តង ឲ្យលុយតែ២មុឺនរៀលប៉ុណ្ណោះ ចង់លែងលះ តែខ្លាចកូន ក្លាយជាកូនកំព្រា​ (មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ ក្នុងហ្វេសប៊ុកឈ្មោះ Thoeun Pnn បានរៀបរាប់ពីស្ត្រីដ៏កំសត់ម្នាក់ ឲ្យតែពេលមានការលំបាក ស្វាមីមិនដែលនៅជិត ដល់ពេលប្រពន្ធមានកំលាំង ទើបត្រឡប់មកវិញ។ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“បេីលោកពូឃេីញវីដេអូនេះពិចារណាហេីយគិតឡេីងវិញ​ តេីគាត់លំបាកប៉ុណ្ណាត្រូវពពោះហេីយមេីលថែរកូនដល់ទៅប្រាំនាក់
ប្រពន្ធយកទាំង២បានហេតុអ្វីមិនមេីលថែរក្សាទាំង២អោយបាន​ រួមសុខបាន​ ហេតុអ្វីរួមទុក្ខមិនបាន​ កូនខ្ចីទេីបកេីតបាន១៧ថ្ងៃ​ ត្រូវជួបការលំបាក​ ដែលមិនមានប្តីសម្រាប់ជាជំហរគ្រួសារដេីម្បីរកប្រាក់មកចិញ្ចឹមកូនប្រពន្ធ​ អោយតែប្រជួបទុកតេីប្តីនៅឯណា គឺប្តីតែងតែរត់បាត់ ពេលប្រពន្ធមានកំលាំងទេីបមកវិញ​ ចង់លែង តែខ្លាចកូនខ្លាចជាកូនកំព្រា​ បេីលោកពូឃេីញវីដេអូនេះពិចារណាហេីយគិតឡេីងវិញ​ តេីគាត់លំបាកប៉ុណ្ណាត្រូវពពោះហេីយមេីលថែរកូនដល់ទៅប្រាំនាក់​ សង្ឃឹមថានឹងមានបងប្អូនសប្បុរសជួយដល់ក្រុមគ្រួសារអ្នកមីងផងចុះ​ គាត់រស់នៅភូមិអំពិលក្រញ៉ាញ់​ ឃុំអូរស្វាយ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ បញ្ជាក់អ្នកមីងគ្មានលេខទូរសព្ទ័ទេ​ នេះជាលេខខ្ញុំ​ 0976667575. ឬទៅដោយផ្ទាល់តាមអាស័យដ្ឋានខាងលេី​ អរគុណ”៕

Related posts

Leave a Comment