នៅមុនននេះបន្តិច នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុក “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានធ្វើការក្នុងហ្វេសប៊ុករបស់ខ្លួន ពីក្មេងម្នាក់វង្វេងពីក្រុមគ្រួសារ។ ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់បន្ថែមថា៖
“ករណីក្មេងប្រុសម្នាក់វង្វេងពីក្រុមគ្រួសារ
បេីបងប្អូនប្រជាពលរដ្ឋមានបាត់ក្មេងប្រុសដែលមានភិនភាគដូចក្នុងរូប សូមទំនាក់ទំនងមកប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធន៍
ខណ្ឌច្បារអំពៅ និងទំនាក់ទំនងមកលេខទូរស័ព្ទខាងក្រោម :
061 77 88 61
069 77 88 61″។
សូមបងប្អូន ក្នុងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជួយស៊ែរដំណឹងនេះផង ក្រែងក្រុមគ្រួសារគាត់បានឃើញ មិនដឹងថាពេលនេះប៉ាម៉ាក់គាត់បារម្ភយ៉ាងណានោះទេ ពិតជាអាណិតដល់ហើយ៕