ជប៉ុន​ដឹកនាំ​ការវះកាត់​បណ្តុះ​ផ្សាំ​កោសិកា iPS ចំពោះ​ជំងឺ​កញ្ចក់ភ្នែក Corneal disease

ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ​មកពី​សាកលវិទ្យាល័យ Osaka University នៃ​ប្រទេស​ជប៉ុន​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ដឹកនាំ​ធ្វើការ​វះកាត់​ផ្សាំ​បណ្តុះ​ជំងឺ​កញ្ចក់ភ្នែក Corneal disease ដោយ​ប្រើ​កោសិកា Pluripotent Stem(iPS)cells។

ក្រុម​នេះ​បាន​ដឹកនាំ​ធ្វើការ​វះកាត់​នៅ​ខែកក្កដា ឲ្យ​យក​ជាលិកា iPS Corneal Tissues ទៅ​ជំនួស​ដែល​ករណីបែបនេះ​មានការ​ខ្វះខាត​មិន​គ្រប់គ្រាន់​នោះទេ​នៅ​ប្រទេស​ជប៉ុន។

ស្ត្រី​អ្នកជំងឺ​ក្នុង​វ័យ​៤០​ឆ្នាំ​ប្លាយ​ដែល​រង​អាកា​រៈ​ហៅថា Corneal epithelial Stem Cell deficiency នោះ​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ​ទៅហើយ​កាលពី​សប្តាហ៍​មុន​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អ្នកសិក្សា​ស្រាវជ្រាវ​ថា​តាំងតែ​ពីមុនមក​មិនដែល​មាន​បញ្ហា​បែប​យ៉ាងនេះ​កើតឡើង​ឡើយ​។ ហើយ​ឥឡូវ​ភ្នែក​ម្ខាង​របស់​អ្នកជំងឺ​ស្រី​នោះបាន​ប្រសើរ​ឡើងវិញ​ហើយ។

ជំងឺ Corneal disease បណ្តាលមកពី​ការបាត់បង់​កោសិកា​នៅក្នុង​ភ្នែក​ដែល​ផលិត​ចេញ The Cornea (​កញ្ចក់ភ្នែក​)​ដោយសារតែ​កើត​ជំងឺ​ឬ​រងរបួស​។ ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​ពិការភ្នែក​បាន៕


Related posts

Leave a Comment