មិនធម្មតា! ម្ចាស់ពាន Cambodian Idol ភឿន សុភាព ឡើងឆាក ដាក់ប៉ុន្មានបទនេះ ពីរោះខ្លាំងណាស់ ដល់ថ្នាក់ អ្នកគាំទ្រលាន់មាត់ថា…(មាន​វីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានរកឃើញម្ចាស់ជ័យលាភីហើយ គឺបានទៅលើ ភឿន សុភាព ទទួលបានការបោះឆ្នោតច្រើនជាងគេពីទស្សនិកជន ក្នុងចំណោម ជើងខ្លាំង៣រូបទៀត ហើយក៏បានធ្វើឲ្យមហាជនជាច្រើនពេញចិត្តជាខ្លាំង ក្រោយឃើញ សុភាពទទួលបានពាននេះ។

លុះមកដល់ថ្ងៃទី កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ភឿន សុភាព បានបង្ហាញខ្លួនក្នុងកម្មវិធីប្រគំតន្ត្រីមួយ ព្រមទាំងបានបកស្រាយជាច្រើនបទ ហើយក៏បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ ក៏ដូចជាអ្នកទស្សនាតាមគេហដ្ឋានលាន់មាត់សរសើរថា ម្ចាស់ពានរង្វាន់នេះ ពិតជាមិនធ្វើឲ្យពួកគេខកចិត្តឡើយ ព្រោះ សុភាព នៅតែច្រៀងពីរោះដដែល។

អ្នកខ្លះទៀត comment ថា “ពិរោះណាស់ក្មួយប្រុស ខិតខំប្រឹងប្រែងវឹកហាត់ច្រៀងបន្តទៀតដើម្បីអោយសំលេងរបស់ក្មួយបានល្អ ពិតជាល្អមែន បើមីងមានកូនដូចជាក្មួយរំភើបចិត្តយ៉ាងណាទេ”។ តោះកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា៕

Related posts

Leave a Comment