កាលណាសម្រេចចិត្តកាន់ដៃគ្នាជាគូរជីវិតហើយ ត្រូវចេះគោរពស្រឡាញ់គ្នា អត់ធ្មត់ អត់ទ្រាំជាមួយគ្នា មិនថាជួបប្រទះរឿងហេតុអ្វីឡើយត្រូវតែឈររួមគ្នា ដើម្បីដោះស្រាយរាល់ឧបសគ្គ ព្រោះថាទ្រព្យសម្បត្តិគឺកើនឡើងក្រោយទេ សំខាន់គឺស្រឡាញ់គ្នា មើលថែគ្នា។
ជាក់ស្ដែងតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះរូបប្ដី និងសរសេររៀបរាប់ថា៖ «រៀបការជាមួយគ្នាត្រូវ អោយតម្លៃប្តី ទោះគាត់មានរឺក្រ ក៏នៅតែជាប្តីដែរ ខ្លួនជាប្រពន្ធអ្នកមើលងាយប្តីខ្លួនឯងហើយ តើអោយអ្នកណា ក៏អោយតម្លៃទៀត ហុឺ (ស្រីស្អាតដូចហង្ស ក៏នៅតែចាញ់ប្តីដែរ)»។
វាជាគំនិតមួយដែលអ្នកត្រូវពិចារណា បើសម្រេចថារស់នៅជាមួយគ្នាជាប្ដីប្រពន្ធហើយ មិនត្រូវប្រកាន់រឿងចាស់ ឬមានក្រឡើយ សំខាន់គឺដឹកដៃគ្នាធ្វើការរកស៊ីទៅ នឹងមានដូចគេហើយ។ កុំនៅជាមួយគ្នា ៧ថ្ងៃ ឈ្លោះ ៨ថ្ងៃ អញ្ចឹងមានពេលណានឹងស៊ីឲ្យមានដូចគេ។