ទោះម្តាយកំពុងឈឺ ដល់ថ្នាក់ព្យាបាលក្រៅប្រទេស តែសុគន្ធកញ្ញា មិនដែលបង្ហាញឲ្យហ្វេនៗបានដឹង ព្រោះខ្លាចព្រួយបារម្ភ

ភ្នំពេញ៖ ក្រោយសម្រាលកូនរួច ឃើញថាតារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឱក សុគន្ធកញ្ញា កាន់តែទទួលបានក្តីសុខខ្លាំងឡើង ខណៈពេលបានស្វាមីជាទីស្រលាញ់មើលថែ ផ្តល់ភាពកក់ក្តៅឲ្យ ព្រមទាំងកូនផងដែរ។ យ៉ាងណាមិញ ដូចប្រិយមិត្តមួយចំនួនបានដឹងហើយថា តារាស្រីរូបនេះមិនសូវជាបង្ហាញនូវជីវិតពិតរបស់ខ្លួន​ក៏ដូចជាបញ្ហាដែលកំពុងតែកើតឡើងនោះទេ ពោលគឺនាងតែងតែផ្តល់នូវស្នាមញញឹមទៅកាន់អ្នកគាំទ្រជានិច្ច។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានការលេចឡើងនូវរូបភាពប៉ុន្មានសន្លឹក ដែលម្តាយរបស់តារាស្រីរូបនេះ កំពុងតែឈឺកំពុងតែសម្រាកព្យាបាលនៅក្រៅប្រទេសពោរពេញដោយក្តីបារម្ភ។

ជាមួយគ្នានេះដែរ ឃើញថាម្តាយនាងបានធ្វើការប្រាប់ពីស្ថានភាព ក៏ដូចជាផ្ញើក្តីនឹករលឹកទៅកាន់គ្រួសារ ស្របពេលដែលស្ថានភាពជំងឺរបស់ខ្លួនហាក់បានធូរស្បើយហើយនៅពេលនេះ។ ទន្ទឹមនឹងសកម្មភាពរូបភាពទាំងនេះ បានធ្វើឲ្យហ្វេនមួយចំនួនពិតជាពេញចិត្តចំពោះនាង ដែលទោះបីជាពេលនេះកំពុងតែមានទុក្ខ ម្តាយកំពុងឈឺសម្រាកព្យាបាលបែបណា នាងនៅតែផ្តល់នូវស្នាមញញឹមដល់ហ្វេនជានិច្ច ហាក់ដូចជាគ្មានអ្វីកើតឡើង៕

Related posts

Leave a Comment