ដំណឹងល្អ ជួយស៊ែរផង! គង់ ចាន់ស្រីមុំ និងអូនម៉ូម៉ូ​ ត្រៀមម៉ាស់ 3D រួចហើយ ដើម្បីចែកជូនបងប្អូន នៅម៉ោង ១២ថ្ងៃត្រង់នេះ នៅឯ…(មានវីដេអូ)

កាលពី ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ អតីតតារាសម្តែងរូបស្រស់ គង់ ចាន់ស្រីមុំ បានធ្វើការ Live វីដេអូមួយ ប្រកាសចែកម៉ាស ដើម្បីចែកជូនបងប្អូន ដោយឥតគិតថ្លៃ (Free)។ តារាសម្តែងរូបនេះ ក៏បានភ្ជាប់សារបន្ថែមថា៖

“ម៉ាមីសន្យាថានឹងចែកម៉ាស់ជូន Free តែសំរាប់ចំនួន នៅមិនទាន់ច្បាស់នៅឡើង ពេលម៉ាស់មកដល់ ម៉ាមី នឹងប្រកាសជូនដំណឹងម្តងទៀត សូមផ្តាំផ្ញើរទៅបងប្អូនទាំងអស់គ្នា កុំភ្លេចពាក់ម៉ាស់ គ្រប់ទីកន្លែង ដើម្បីការពារវីរុសកូរូណា និងដើម្បីសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជូនពរសំណាងល្អ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ គង់ ចាន់ស្រីមុំ បានត្រៀមម៉ាស់ រួចរាល់ហើយសម្រាប់ចែកបងប្អូននៅថ្ងៃនេះ។ ស្រីមុំបានបញ្ជាក់បន្ថែមថា៖ “ម៉ាមីនិងអូនម៉ូម៉ូ​ ត្រៀមខ្លួនរួចរាល់ក្នុងការចែកម៉ាស់ជូន​ អ៊ុំ​ ពូ​ មីង​

ដំណឹងល្អ ម៉ាស់មកដល់ម៉ោង10យប់មិញបងប្អូន ជួយស៊ែរផង ស្អែកចែកម៉ាស់ជូន Free ចំនួន1000 កញ្ចប់ ដែលក្នុងមួយកញ្ចប់មាន5ម៉ាស់ ជួបគ្នាម៉ោង12ថ្ងៃត្រង់ នៅហាង Momo by sreymom ទីតាំង​ បឹងត្របែក​ ផ្ទះលេខ​33​ផ្លូវ​99​ ក្រោយក្រសួងដែនដីផ្លូវទី2″៕

Related posts

Leave a Comment