អាណិតខ្លាំងណាស់! ក្មេងស្រីម្នាក់កំពុងពេញស្រលាញ់ពីឪពុកម្តាយ សប្បាយរីករាយក្នុងវ័យសក្សារ តែបែរជាត្រូវជួបរឿងអកុសល រស់នៅយ៉ាងស្ងៀមស្ងាត់ និងភាពហេវហត់ជាខ្លាំង ដោយសារតែជំងឺដ៍កាចសាហាវមួយនេះ…

បើតាមគណនីមួយឈ្មោះ ប៊ុនធឿន ប៉ូ បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីក្មេងស្រីរូបស្រស់កំពុងពេញស្រលាញ់ និងដ៍ឆ្លាតវ័យ សូម្បីតែលោកគ្រូ អ្នកគ្រូក៍សរសើរមិនដាច់ពីមាត់ដែរ តែជាអ កុ ស ល ពេលនេះនាងកំពុងដេកឈឺ ដោយសារតែជំងឺទឹកនោមប្រៃដ៍ធ្ងន់ធ្ងររហូតដល់ខូចក្រលៀនមួយចំហៀងទៀតផង។

នាងត្រូវលាងឈាម៣ថ្ងៃម្តងជាប្រចាំ ដែលធ្វើអោយគ្រួសាររបស់នាងត្រូវរ៉ាប់រងបន្ទុកកាន់តែធ្ងន់។ បើតាមគណនីនេះបានបង្ហោះថា៖ “ក្មេងស្រីម្នាក់ ដែលធ្លាប់តែញញឹម សប្បាយក្នុងវ័យសិក្សា មិនថាលោកគ្រូ អ្នកគ្រូ ព្រមទាំងមិត្តភក្តិតែងតែសរសើរចំពោះភាពវៃឆ្លាតរបស់នាងគ្រប់ៗគ្នា ។ តែពេលនេះនាងកំពុងសម្រាក ក្នុងសភាពស្ងៀមស្ងាត់ និងភាពហេវហត់ជាខ្លាំង ព្រោះតែជំងឺទឹកនោមប្រៃក្នុងកម្រិតធ្ងន់ រហូតឈានដល់ខូចក្រលៀនម្ខាង ។

មិនតែប៉ុណ្ណោះពេទ្យតម្រូវឲ្យរូបនាងត្រូវលាងឈាមរយៈពេលបីថ្ងៃម្តងទៀត ដែលជាហេតុ ធ្វើឲ្យគ្រួសារនាងកាន់តែជួបនូវបន្ទុកយ៉ាងធ្ងន់លើការចំណាយទាំងអស់នេះ ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន នឹងរួមចំណែកបរិច្ចាគ ក្តីអាណិតស្រលាញ់តាមរយៈការឧបត្ថម្ភជាថវិកា ដើម្បីឲ្យក្រុមគ្រួសារប្អូនស្រី ឡុងយី បានបន្តការព្យាបាលនាងឲ្យបានឆាប់ជាសះស្បើយ នឹងឆាប់បានត្រឡប់មករៀនដូចក្មេងៗដទៃទៀត ។🙏🙏🙏 ០៦០ ៤៣៣ ៣៣៥”៕

Related posts

Leave a Comment