សុំបងប្អូនជួយផង ប្អូនស្រីបានស្លា ប់ដោយសារ ល​ ង់ ទឹកនៅរកាកោង​ ពេលនេះរកឃេីញ ស ព ហើយ តែអត់លុយធ្វេីបុណ្យទេ​ ព្រោះឪពុកទេីបស្លាប់៣ខែមុន​ ហេីយគ្រួសារក្រីក្រទៀត

កាលពីថ្ងៃទី២៦.០១.២០២០ វេលាម៉ោង១៦.៣០នាទី នៅចំណុចក្នុងទន្លេមេគង្គស្ថិតនៅក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល​ មាន​ ក រ ណី​ លិ ច ទូកមួយបាន​កេីត​ឡេីង​ ខណៈដែល​មានមនុស្សមួយក្រុមមានគ្នាប្រហែល១២នាក់ បានជិះទូកលេងបំរុងឆ្ល ងទៅលេងកោះស្នេហា ប៉ុន្តែជិះចេញបានប្រហែល១០ម៉ែត្រ ទូកក៏បានលិចទៅក្នុងទឹក បណ្ដាលបាត់មនុស្ស២នាក់៖

១.ឈ្មោះយឿន ស្រីពេជ្រ ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមានទីលំនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។២.ឈ្មោះស្រី ណា ភេទស្រីអាយុ១៨ឆ្នាំមានទីលំនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ លុះ​មកដល់​ថ្ងៃ​ទី២៨.០១.២០២០វេលាម៉ោង១៥.០០នាទី​ ក្រុមគ្រួសារនិងសមត្ថកិច្ចបានស្វែងរកឃើញ សា ក ស ព ជន រង គ្រោះ ០១នាក់ ៖

-ឈ្មោះ យឿង ស្រីពេជ្រ ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ ក្រឡុកស្រា មានទីលំនៅ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅចំណុច ក្នុងទឹកទន្លេមេគង្គលើ ចម្ងាយពីកន្លែងកើតហេតុ ប្រហែល ២៥០ម៉ែត្រ(ខាងក្រោមកន្លែងកើតហេតុ)ចម្ងាយប្រហែល ៧០ម៉ែត្រ។​

លុះដល់វេលាម៉ោង១៨.១៥នាទីក្រុមគ្រួសារនិងសមត្ថកិច្ចបានស្វែងរកឃើញ សា ក ស ព ជន រង គ្រោះ ម្នាក់ទៀត៖ឈ្មោះ តុន ឌីណា ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ ក្រឡុកស្រាមានទីលំនៅភូមិ មិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅចំណុច ក្នុងទឹកទន្លេមេគង្គលើ ចម្ងាយពីកន្លែងកើតហេតុ ប្រហែល ២៥០ ម៉ែត្រ(ខាងក្រោមកន្លែងកើតហេតុ)ចម្ងាយប្រហែល ៩០ម៉ែត្រ។

យ៉ាង​ណាមិញ​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Oun Pich​ បាន​ឲ្យ​ដឹង​ថា​៖«ក្នុងនាមខ្ញុំជាមិត្តរបស់ស្រីណា ខ្ញុំចង់សំណូមពរបងប្អូនរឿងមួយ​ គឺខ្ញុំចង់អោយបងប្អូនជួយគ្រួសារស្រីណាម្នាក់បន្តិចបន្ទួចបានទេ​ ព្រោះម្តាយស្រីណាមិនសូវមានថវិកាសំរាប់ធ្វេីបុណ្យទេ​ ហេីយណាមួយឪពុករបស់គាត់ទេីប ស្លា ប់ ៣ខែមុន​ បែបនេះហេីយទេីបធ្វេីអោយជីវភាពគ្រួសារគាត់លំបាក គ្មានអ្នកណាជួយជ្រំជ្រែងគាត់ទេ​ គឺរាល់ថ្ងៃជីវភាពគ្រួសារគាត់លំបាកណាស់​

ម្តាយគាត់នៅផ្ទះជួល​ ៣ខែមុនបាត់ប្តីហេីយឥលូវនេះបាត់កូនទៀត​ ចឹងខ្ញុំចង់សំណូមពរអោយបងប្អូនទាំងអស់គ្នាជួយគ្រួសារគាត់ម្នាក់បន្តិចបន្ទួចផង​ ព្រោះខ្ញុំអាណិតម៉ាក់គាត់ណាស់។ Êm Na ទាក់ទងទៅលេខបងស្រីគាត់ក៏បាន លេខខ្ញុំក៏បាន 0963648813 – 070785686 ឬក៏អាចទំនាក់ទំនងទៅ ហ្វេសបុក បងស្រីបង្កេីតរបស់ស្រីណាផ្ទាល់ឈ្មោះ Srey Neang Ton»។

Related posts

Leave a Comment