អុញនោះ! ពេលនេះ Love Riya បានធ្វើការ Live តបទៅអតីតស្វាមីភ្លាមៗក្រោយពេលលោក ហេន ឌ្រី ទើបតែបញ្ចប់ការបកស្រាយ

មួយរយៈពេលនេះ ឃើញថាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាតាមដានខ្លាំង ជាមួយនឹងសាច់រឿងគ្រួសាររបស់ អ្នកលក់អនឡាញ អ្នកនាង Love Riya ដែលទើបតែរៀបការ សម្រាលបានកូនប៉ុន្មានខែ ស្រាប់តែចែកផ្លូវលែងលះគ្នាទុកឲ្យកូននៅតូចកំព្រាយ៉ាងគួរឲ្យអាណិត។អ្នកនាង Love Riya ត្រូវបានគេចាត់ទុកជាអ្នកលក់ឡេដែលមានប្រជាប្រិយភាព និង មានអ្នកគាំទ្រជាច្រើន មិនចាញ់អ្នកសិល្បៈប៉ុន្មានឡើយ។

កន្លងមក នាងក៏ធ្លាប់លេចមុខនៅក្នុងការផ្សាយពាណិជ្ជកម្មទឹកដោះគោ និងធ្លាប់លើកឡើងថានាងក៏មានបំណងចង់ចូលប្រឡូកក្នុងសិល្បះផងដែរ។យ៉ាងណាមិញ ធ្លាប់តែឃើញបង្ហាញរូបភាពផ្អែមល្ហែមខ្លាំង ស្ទើរមិនដឹងថាជីវិតប្តីប្រពន្ធរបស់អ្នកលក់ ឡេ Love Riya បានបែកបាក់គ្នាទៅហើយ ក្រោយពីពួកគេមានកូនមួយជាចំណងដៃ ដែលមានឈ្មោះថាទែន ទែន និងមានមុខមាត់ ស្រស់ស្អាត ទ្រលុកទ្រលន់គួរឱ្យក្នាញ់។

លោកស្រីអ្នកនាងកញ្ញាប្រហែលបានជាទស្សនាការបកស្រាយរបស់អតីតប្តីរបស់អ្នកនាង Love Riya គឺលោក ហេន ឌ្រឺ ទើបតែធ្វើការបញ្ចប់ថ្មីៗក្តៅមិញនេះ។ ប្រម៉ានម៉ោងក្រោយមកស្រាប់តែ Love Riya បានធ្វើការបកស្រាយយ៉ាងខ្លាំងធ្វើឲ្យកក្រើកពេញហ្វេសបុក។ បើចង់ជ្រាប់ច្បាសសូមទស្សនាវីដេអូខាងក្រោម៖​

Related posts

Leave a Comment