អីយ៉ាពេលឃើញសកម្មភាពបែបនេះទើបដឹង ឆន សុវណ្ណារាជ ស្រឡាញ់ មាស សុខសោភា ខ្លាំងប៉ុនណា

នៅមុននេះ តារាចម្រៀង ឆន សុវណ្ណារាជ បានបង្ហោះសារជូនពរខួបកំណើតដល់រាជិនីសំឡេង មាស សុខសោភា ប្រកបដោយភាពស្និទ្ធស្នាល និង ផ្អែមល្ហែមបំផុត ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ឆន សុវណ្ណារាជ បាននិយាយពាក្យស្រឡាញ់ទៅកាន់កំពូលតារាចម្រៀងស្រីខាងលើ នៅលើបណ្ដាញសង្គមយ៉ាងមាត់ទៀតផង ។

សារជូនពរថ្ងៃកំណើតរបស់ ឆន សុវណ្ណារាជ ជូនដល់ មាស សុខសោភា បានរៀបរាប់ថា «រីករាយថ្ងៃខួបកំណើត ភា ជូនពរឱ្យជោគជ័យគ្រប់ភារៈកិច្ច សុខភាពល្អ រូបសម្រស់កាន់តែស្រស់ស្អាត និង លុយហូរចូលច្រើនៗណាបងប្អូនល្អ Love you» ។ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា មាស សុខសោភា និង ឆន សុវណ្ណារាជ គឺជាតារាចម្រៀងស្ថិតក្នុងផលិតផ្សេងគ្នា តែជារឿយៗ អ្នកទាំងពីរតែងធ្វើដំណើរកម្សាន្តជាមួយ ស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត ។

តួយ៉ាងនៅថ្ងៃខួបកំណើតរបស់ មាស សុខសោភា ថ្ងៃនេះ មិត្តសម្លាញ់ ឆន សុវណ្ណារាជ ប្រើពាក្យពេចន៍ជូនពរប្រកបដោយមនោសញ្ចេតនាផ្អែមល្ហែម ការរាប់អាន គោរព ស្រឡាញ់គ្នាទៅវិញទៅមកខ្លាំងណាស់ ។ទស្សនិកជនជាច្រើនបានលើកសរសើរទៅលើទំនាក់ទំនងកំពូលតារាចម្រៀងប្រុស-ស្រីទាំងពីររូបនេះយ៉ាងខ្លាំង ព្រោះនេះគឺជាគំរូដ៏ល្អមួយសម្រាប់សិល្បករជំនាន់ក្រោយ ៕ ប្រភព៖ ហ្វេសបុក

Related posts

Leave a Comment