អត់អៀនហ្វេនៗសោះម៉ង! តូតា និងអនាគតស្វាមី លេងសុទ្ធតែថើបគ្នាជាសាធារណៈ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា ម៉ាក សែនសូនីតា ហៅក្រៅថា តូតា ដែលបានផ្ទុះការគាំទ្រខ្លាំង តាមរយៈសមត្ថភាពសម្ដែងពិសេស ព្រមទាំងរូបសម្ផស្សស្អាតប្លែកផងដែរ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តូតា បានធ្វើឲ្យហ្វេនៗច្រណែនជាមួយនឹង ជីវិតគូដែលពោរពេញដោយភាពផ្អែមល្ហែម មានអនាគតស្វាមីចេះយល់ចិត្ត តាមមើលថែស្ទើតែគ្រប់ជំហ៊ានទៅហើយ។

ជាក់ស្ដែង បន្ទាប់ពីថ្ងៃពិសេស កាន់តែកៀកខិតចូលមកដល់ តូតា កាន់តែហ៊ានបញ្ចេញភាពរ៉ូមែនទិក កាន់តែខ្លាំង ដោយបានបង្ហោះវីដេអូមួយ ខណៈពេលកំពុងញាំអីពេលល្ងាច ហើយត្រូវបានម្ចាស់បេះដូង លួចថើប គ្មានអៀនហ្វេនៗសោះ។

បន្ទាប់ពីឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រមួយចំនួន បានពេញចិត្ត និងលួចប្រាថ្នា ចង់បានស្នេហាស្វីតៗដូចអ្នកទាំង២ខ្លាំងណាស់ និងទន្ទឹងរង់ចាំមើលថ្ងៃពិសេសរបស់ តូតា និងអនាគតស្វាមី ថែមផងដែរ៕

Related posts

Leave a Comment