ទី​បំផុត​ រឿង​ ជ ម្លោះ​វា​ យ ត ប់ ​គ្នារវាងនាយ​ ចឺម​ និង​អតីត​កីឡាករ​បាល់ទាត់​​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហេីយ​ ដោយ​ ជន ​ដៃ ដល់ ​ព្រមសង​សំណង​ជំងឺ​ចិត្ត​ជា​ទឹកប្រាក់​ចំនួន​

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ អំពី​ព័ត៌មាន​ដែលកាលពី​ពេលថ្មីៗនេះ​ ​នាយ​ ចឺម​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​ជន​ដៃ​ ដល់​ម្នាក់​ ​បានប្រេីប្រាស់​អំ ពើ​ហិ​ ង្សា ​វា​ យ ត ប់ ​មកលេីខ្លួន​ ដែលបាន​ប ង្កឲ្យ​រង​ របួ​ ស​ ចំក្បា​ ល​យ៉ាង​ធ្ងន់​ ធ្ងរ​ ចំនួន​ ៥ថ្នេ​ រ​ ដែល​ហេតុការណ៍​នេះ​បាន​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​នៅវេលាម៉ោង ០៤​និង២០រសៀល ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩​ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញបណ្តាញ​សង្គម​ហ្វេសប៊ុក​ ខណៈ​ដែល​មានមហាជន​ និងតារាក្នុង​សិល្បៈ​ជាច្រេីន​ ​បានមានការបារម្ភជាខ្លាំងចំពោះនាយ​ ចឺម​ ក្រោយ​ពី​បាន​មេីល​ឃ្លីប​វីដេអូ​ ដោយជន​ ​ប ង្ក​ បានយក​ដំ​ បងមកវា​ យ​លេីនាយ​ ចឺម​ និងថែមទាំងមានបំណ​ ង​គម្រា​ ម​បា​ ញ់​ និងកា​​ប់ដល់​ ជន រង គ្រោះ​ ទៀត​ផង។

គួរ​រំលឹក​ថា​ ជន ដៃ​ ដល់រូបនេះមានឈ្មោះ​ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។​ ក្នុង​នោះ​ដែរ​ ជន សង្ស័ យ បានប្រើ ហិ ង្សា ដ៏ ឃោ ឃៅ វា យ ដោយ ដំ បង យ៉ាងធ្ងន់ ធ្ងរមកលើនាយ​ ចឺម តារាចំរៀង ខណៈចោទប្រកាន់ថា នាយ​ ចឺម​ បានឆាតឆ្ល ងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន រហូត​កើតជារឿងប្រចណ្ឌ​ ទេីប​ធ្វើ​អោយ​ជន ដៃ ដល់ទ្រាំមិនបាន​ ក៏ផ្ទុះ​ ជា​កំ​ ហឹង​ ប ង្ក ការ​វា​ យត ប់ទៅលេី ​ជន រង គ្រោះ ​តែម្តង។​ បច្ចុប្បន្ន​ជន​ ស​ ង្ស័ យ​ ត្រូវបានសមត្ថកិច្ច​ ឃុំ​ ខ្លួនហើយ រង់ចាំតែដីការសម្រេចពីតុលាការប៉ុណ្ណោះ។

យ៉ាង​ណាមិញ​ នៅមុននេះ​បន្តិច​ លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​៖«សូមអបអរសាទរ​ គូជម្លោះកីឡាករ ង៉ែត លីទី និងតារាចម្រៀងនាយ ចឺម បានបញ្ចប់ជម្លោះ នៅមុននេះបន្តិចថ្ងៃទី30 ខែមករា ឆ្នាំ2020 ដោយទទួលបានសំណងរដ្ឋប្បវេណីចំនួន៨ពាន់ដុល្លារ រីឯទោសព្រហ្មទណ្ឌនឹងត្រូវអនុវត្តទៅតាមច្បា ប់។

«សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តប៉ៃលិនទាំងអស់ ដែលបានសម្របសម្រួលផ្ដល់យុត្តិធម៌ជូន ជន រង គ្រោះ នាយ​ចឹម ជាពិសេសលោកមេធាវី អ៊ូ ឧស្សាហ៍ ដែលបានស្ម័គ្រចិត្តជួយការពារក្តីជូនដល់ ជន រង គ្រោះ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ខ្ញុំជឿជាក់លើយុត្តិធម៌ អរគុណសន្តិភាព»។

Related posts

Leave a Comment