ពិតជាស្រស់ស្អាតណាស់! ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតប្រពៃណី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ យ៉ាងប្លែក

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹង ពីសមត្ថភាពរបស់ព្រះនាងម្ចាស់ នរោត្តម ជេនណា ហើយថា ព្រះនាងមានវ័យក្មេងបែបនេះ តែការងារក្នុងសិល្បៈជាច្រើនមិនថារាំច្រៀង ឬក៏សម្តែងទ្រង់ធ្វើបានយ៉ាងគួរឲ្យសរសើរ។

យ៉ាងណាមិញបើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី ពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ព្រះនាងតូច បានធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរកាន់តែខ្លាំងឡើង ក្រោយទ្រង់បាន គ្រងនូវឈុតសម្លៀកបំពាក់បែបប្រពៃណី២ឈុត ពណ៌មាស និងពណ៌បៃតង យ៉ាងស្រស់ស្អាតសមសួនយ៉ាងខ្លាំង ដើម្បីអបអរឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ។

ទោះបីជាព្រះនាង មិនទាន់ធំពេញវ័យយ៉ាងណាក្តី តែនៅពេលដែលទ្រង់គ្រងឈុតទាំងនេះ ពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់តែម្តង សម្រាប់ការច្នៃម៉ូតសម្លៀកបំពាក់សុភាពៗបែបនេះ៕

រូបភាពពី៖Pepper Media Cambodia

Related posts

Leave a Comment