មានរឿងអីចេះ! ទើបតែការបានប៉ុន្មានថ្ងៃ ស្រាប់តែ ម៉ូលីកា ប្រកាសលែងលះ ព្រោះតែប្តីនាង…..

ភ្នំពេញ៖ បង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយកាលពីទាបភ្លឺថ្ងៃទី៣០ ខែមករា នេះ តារាស្រី ម៉ូលីកា បានបង្ហោះនៅលើផេកផ្ទាល់ខ្លួន ប្រកាសឡើងតុលាការលែងលះគ្នាជាមួយនឹងស្វាមី នៅថ្ងៃនេះ។

បើគិតទៅមកទល់ពេលនេះ ម៉ូលីកា និងស្វាមី ទើបតែបានរៀបចំពិធីមង្គលការ យ៉ាងអាធិកអាធមជាមួយគ្នា បានរយៈពេលត្រឹមតែជាង២សប្តាហ៍តែប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏ថែមទាំងបានពរពោះកូនជាង១សប្តាហ៍ទៀត ប៉ុន្តែពិតជាមិនគួរឲ្យកើតមានរឿងបែបនេះឡើយ ដោយសារតែកន្លងមកប្រិយមិត្តអ្នកគាំទ្រ តែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ស្រាប់តែភ្លាមៗនេះម៉ូលីកា បែរជាប្រកាសចង់លែងលះបែបនេះទៅវិញ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

នេះបើយោងតាមសាររៀបរាប់របស់ ម៉ូលីកា​ បានសរសេរថា៖

«ស្មើនឹងហើយទៅស៊ីការគេមិនចូលផ្ទះមែន​ Ok ស្អែកឡើងតុលាការលែងគ្នា អាញពោះធំ នៅផ្ទះម្នាក់ឯងទៀត ហ៊ានទុកអាញចោល»។

ក្រោយពីឃើញការបង្ហោះបែបនេះ ក៏មានអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្តដល់ តារាស្រីម៉ូលីកា ឲ្យនាងត្រជាក់ចិត្តសិន និយាយគ្នាតាមស្រួល។ ដោយឡែកក្នុងនោះក៏មានអ្នកគាំទ្រ មួយចំនួនផ្សេងទៀត បានបង្ហាញពីភាពខឹងសម្បារមិនពេញចិត្ត ចំពោះទង្វើស្វាមីរបស់នាង ដែលសុខចិត្តដើរលេងសប្បាយទុកនាងនិងកូនក្នុងផ្ទៃចោលនៅផ្ទះតែម្នាក់ឯង ទាំងដែលអ្នកទាំងពីរទើបតែរៀបការថ្មីថ្មោងថែមទៀតផងដែរ៕

Related posts

Leave a Comment