ជប៉ុន ៖ កូនខ្មែរនំាមកមហាកិក្តិយសដល់ប្រទេសជាតិនិងបានបង្ហាញអោយពិភពលោកបានស្គាល់ពីទង់ជាតិខ្មែរតាមរយះការប្រលងគណិតវិទ្យាលំដាប់ពិភពលោក។ជាមួយគ្នានេះហ្វេសប៊ុកមួយឈ្មោះ Global Education Network Cambodia កាលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ ថាសិស្សានុសិស្សកម្ពុជា ចំនួន ៥០នាក់ទទួលបានមេដាយ មាស ប្រាក់ សំរិទ្ធិ និង ពានពិភពលោក ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោក វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង ហ្វូគុអូកា ប្រទេសជប៉ុន។
ហ្វេសប៊ុកនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖“ចូលរួមអបអរសាទរដល់សិស្សានុសិស្សកម្ពុជា ចំនួន ៥០នាក់ទទួលបានមេដាយ មាស ប្រាក់ សំរិទ្ធិ និង ពានពិភពលោក ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោក វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង ហ្វូគុអូកា ប្រទេសជប៉ុន នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩នេះ។ប្រភព៖ហ្វេសប៊ុក