នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” បានបញ្ជាក់ប្រាប់ឲ្យដឹងថា នាយកដ្ឋានមណ្ឌលព័ត៌មាននៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានកោះហៅលោក ឃឿន សុឡា ហៅ k01 មកធ្វេីការអប់រំ ណែនាំ ជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វេីអោយមានភាពចលាចលក្នុងសង្គម ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមថា៖
“ព្រឹកថ្ងៃ៣០.០១.២០២០ នាយកដ្ឋានមណ្ឌលព័ត៌មាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានកោះហៅលោក ឃឿន សុឡា ហៅ k01 ចាងហ្វាងកាសែតកំលាំងមនុស្ស មកធ្វេីការអប់រំ ណែនាំ ជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វេីអោយមានភាពចលាចលក្នុងសង្គម ទាក់ទងទៅនឹង ជំងឺឆ្លង(កូរ៉ូណា) កាលពីម្សិលមិញ នៅ មន្ទីរពេទ្យរុស្ស៊ី។
ជាការឆ្លេីយតបលោកចាងហ្វាង k01 បានធ្វេីការសុំទោស និងទទួលកំហុស នូវការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដែលធ្វេីអោយសាធារណជនមានការភាន់ច្រលំនិងភ័យខ្លាច។ ជាចុងក្រោយគាត់បានសន្យាថានឹងមិនអោយមានរឿងនេះកេីតឡេីងសារជាថ្មីទៀតទេ មិនតែប៉ុណ្ណោះ គាត់ក៏បានសរសេរលិខិតសុំទោសជាផ្លូវការ នូវរាល់កំហុសឆ្គងទាំងឡាយដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ កាលពីល្ងាចម្សិលមុិញ។ អត្ថបទនិងរូបភាព លោក យ៉ែម ណយ”៕