កុំមើលតែពីក្រៅហុឺហា តែក្រោយខ្នងវិញ ថៅកែលក់ពេជ្រ អ្នកនាង ទ្រី ដាណា មើលទៅពិតជាកំសត់ខ្លាំងណាស់ ព្រោះ

បេីនិយាយពីអ្នកនាង ដាណា ទ្រី ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរ។

យ៉ាងណាមិញ បើនិយាយអំពីមុខជំនួញ និងភាពជោគជ័យរបស់ អ្នកនាង ទ្រី ដាណា វិញ ប្រិយមិត្ដប្រាកដជាគិតថា នៅក្នុងពេលបច្ចុប្បន្ននេះ គឺជីវិតរបស់គាត់ពិតជាពោលពេញទៅដោយភាពសប្បាយរីករាយ ដែលយើងទាំងអស់គ្នាជារឿយៗ តែងតែឃើញរូបថតរបស់គាត់ គឺពោលពេញទៅដោយស្នាមញញឹមជានិច្ច។

មិនដូច្នេះនោះទេ បើទោះជាពេលនេះ អ្នកនាង ទ្រី ដាណា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ចំពោះមុខជំនួញយ៉ាងណាក្ដី តែពេលវេលាសម្រាប់ជីវិតឯកជនរបស់ខ្លួន គឺមិនសូវទទួលបាននោះទេ រហូតធ្វើឲ្យអ្នកនាង ទ្រី ដាណា បានបង្ហោះសារមួយឃ្លា នាខណៈពេលមុននេះបន្ដិច យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នូវខ្លឹមសារ យ៉ាងសោកសៅថា៖

“មេីលខ្លួនឯងស្រណោះខ្លួនណាស់ មួយថ្ងៃៗហត់ពេកហេីយ ហេីយអរគុណ​Fanដែលលួចថតហេីយផ្ញេីអោយទៀត​ បេីមិនបានមេីលរូបថតពេលនេះទេ មិនដឹងថាខ្លួនឯងកំសត់ទេ ថ្មេីរនេះគេនាំគ្នាសំរាកអស់ខ្លះៗហេីយចំណែករូបខ្ញុំវិញ ឡេីងមមាញឹកនឹងការងារ (លុយមិនមែនស្រួលរកទេណាណប់ចឹត្តអេីយ) តែអត់អីទេខ្ញុំមិនអីទេណា ហេីយក៏អរគុណអ្នកថត”។

Related posts

Leave a Comment