អុញនោះ! សម្ដេច ហ៊ុន សែន ស្នើរឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានហៅ «K01» ទៅបង្រៀនវិជ្ជាជីវៈអ្នកសារព័ត៌មានឡើងវិញ

ដូចដែលប្រជាពលរដ្ឋបានដឹងថាហើយថា កាលពីប៉ុន្មានថ្ងៃមុនលោក K01 បានពាក់អាវភ្លៀង និងពាក់ម៉ាស់ផ្សាយផ្ទាល់នៅមុខមន្ទីរពេទ្យរុស្ស៊ីប្រកូកប្រកាសថាមានជនជាតិចិនឆ្លងវីរុសកូរ៉ូណា ដែលបង្កឱ្យប្រជាពលរដ្ឋមានភាពភ័យខ្លាចជាខ្លាំង ។

ក្រោយមកទៀតបន្ទាប់ពីដឹងខ្លួនខុសផ្សព្វផ្សាយព័ត៌មានមិនពិត លោក K01 ក៏បានចេញមុខសុំទោសដល់ប្រជាពលរដ្ឋដែលខ្លួនផ្សាយព័ត៌មានមិនពិតបង្កភាពចលាចលក្នុងសង្គម ។ ទោះបីជាយ៉ាងកនេះក្ដីក៏មហាជនមិនសុខចិត្ត និងទទូចស្នើរឱ្យមានវិធានការណាមួយទៅលើលោក K01 ទុកជាការព្រមាន ។

យ៉ាងណាក្ដីនៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ក្នុងសន្និសីទសារព័ត៌មានជុំវិញករណីវីរូសកូរ៉ូណា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបន្ទោសលោក K01 ខ្លាំងៗ ដែលជាអ្នកសារព័ត៌មានមួយរូបបែរជាផ្សាយព័ត៌មានបំពុលក្នុងសង្គមទៅវិញ ។ ក្នុងនោះដែរសម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យឯកឧត្ដម ខៀវ កញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានហៅលោក K01 និងក្រុមរបស់លោកទាំងអស់ទៅបណ្ដុះបណ្ដាលឡើងវិញឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ។

ដោយឡែកជុំវិញបណ្ដាញសារព័ត៌មានតូចៗផ្សេងៗទៀតដែលផ្សាយព័ត៌មានបំពុលក្នុងសង្គមនោះ សម្ដេចបញ្ជាក់ថា មិនមានវិធានការណាមួយក្នុងផ្លូវច្បាប់នោះទេ​គឺប្រើវិធានការអប់រំណែនាំសិន ។ អ្វីដែលសំខាន់គឺបណ្ដាញសារព័ត៌មានធំៗឯណេះទេដែលមានតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ ​ដើម្បីប្រឆាំងទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ ៕

Related posts

Leave a Comment