ទីបំផុត ធុច សាលិ បានចូលកម្មវិធីនេះហើយ ចង់ដឹងគាត់និយាយអ្វីខ្លះទេ? (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយថា ធុច សាលិ កំពុងទទួលបានប្រជាប្រិយភាពល្បីមកទល់សព្វថ្ងៃនេះ គឺដោយសារតែស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។

លុះដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ធុច សាលិ មានសំណាង បានទៅរៀននៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ។

មកដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ធុច សាលិ ដល់ថ្ងៃវិស្សមកាល ក៏បានត្រឡប់មកដល់ប្រទេសកម្ពុជាយើងវិញហើយ បន្ទាប់ពីបានសិក្សានៅទីនោះ បានមួយឆមាសកន្លងមក ព្រមទាំងបាននាំយកដំណឹងល្អជូនគ្រួសារផងដែរ ដោយ សាលិ រៀនបានចំណាត់ថ្នាក់លេខ១ប្រចាំឆមាស ក្នុងចំណោមសិស្សជាច្រើនសញ្ជាតិ។

ឆ្លៀតមកដល់ប្រទេសកម្ពុជា សាលិ បានចូលរួមក្នុងកម្មវិធីមួយ ព្រមទាំងបានផ្តល់កិច្ចសម្ភាសន៍ និយាយចាប់ពីពេលលក់វត្ថុអនុស្សាវរីយនៅសៀមរាប ដល់ពេលដែលមានសំណាងបានទទួល អាហាររូបករណ៍ ទៅរៀននៅប្រទេសចិនបានយ៉ាងជោគជ័យ មានទាំងសប្បាយ ទាំងទុក្ខលំបាក។ តើសាលិមានការខិតខំអ្វីខ្លះនៅក្នុងជីវិតមួយនេះ តោះមកស្តាប់ការបកស្រាយរបស់គាត់ទាំងអស់គ្នា៕

Related posts

Leave a Comment