កាលពីយប់មិញ ចាន់ សុខបញ្ញា ឡើងច្រៀងបានធម្មតា ស្រាប់តែពេលនេះចូលពេទ្យដើម្បីវះយក..

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Live Show សប្ដាហ៍ទី ៣ កំពុងតែទទួលបានការចាប់អារម្មណ៏ខ្លាំងពីមហាជន ជាពិសេសនោះបេក្ខជាន ចាន់ សុបញ្ញា បាន

បកស្រាយនូវបទ «អនុស្សាវរីយ៍បាត់ដំបូង» ដោយប្អូនបានប្រើប្រាស់សម្លេងកាន់តែធ្វើអោយអ្នកចាប់អារម្មណ៏ផ្ទុះការគ្រាំទ្រកាន់តែខ្លាំង មានអីស្រាប់តែនៅមុននេះបន្តិចបើយោងតាមប្រភពគណនីហ៊្វេកបុកមួយឈ្មោះ ថា ជឿន ផានិត បានបង្ហោះពីស្ថានភាពជំងឺ

របស់សុបញ្ញាយ៉ាងដូច្នេះថា៖ «យប់ថ្ងៃអាទិត្យម្សិលមិញ ក្មេងប្រុសអាយុ ១៤ ឆ្នាំ ចាន់ សុបញ្ញា នៅតែក្លាហាន និង ប្រឹងប្រែងតស៊ូខ្លាំងណាស់ ទោះបីជា បញ្ញា មានជំងឺ (បូសទ្រនិច) ឈឺពិបាកទ្រាំប៉ុនណាក៏ដោយ ក៏ បញ្ញា នៅតែ

ធ្វើឱ្យបានដើម្បីកុំឱ្យអ្នកគាំទ្រ ចាន់ សុបញ្ញា ខកចិត្ត ។ ជាពិសេសគ្រូបង្វឹករបស់គាត់តែម្ដង ថ្ងៃនេះ បញ្ញា បានចូលពេទ្យដើម្បីវះយកខ្ទុះចេញនៅមន្ទីរពេទ្យហេីយ ។ មិនបាននិយាយអ្វីច្រើនទេ សង្ឃឹមថាអ្នកគាំទ្រ បញ្ញា និង នៅតែគាំទ្រគាត់បន្ដទៀត ។ មានអ្វីជូនពរកូនតូច ចាន់ សុបញ្ញា អត់?» ៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment