ស្ងាត់ៗ ស្រាប់តែ ភរិយា នាយ ចយ បង្ហាញអារម្មណ៍ថា “ស្រលាញ់​គ្នាមិនមែន​ដើម្បីឲ្យអ្នកណាមកសរសើរ​ថា សមឬមិនសម នោះឡើយ​ សំខាន់ឲ្យតែពួកយើងចេះស្រលាញ់គ្នា​ និងគ្រួសារពេញចិត្តទាំងសងខាង និយាយតាមត្រង់…”

មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ ភរិយា នាយ ចយ បានសម្រាលកូនដោយជោគជ័យ ដែលមានសុខភាពល្អ ទាំងម្តាយ និងកូន។ មួយវិញទៀត កូន នាយចយ មានមុខមាត់គួរឲ្យស្រឡាញ់មែនទែន មុខអត់ដូច នាយចយ ទេ។

ហើយនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ភរិយា នាយ ចយ បានបង្ហោះសារដ៏ផ្អែមល្ហែមមួយ ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយពោលយ៉ាងខ្លីថា៖

“ស្រលាញ់​គ្នាមិនមែន​ដេីម្បីអោយអ្នកណាមកសរសេីរ​ថា សមឬមិនសម នោះឡេីយ​ សំខាន់អោយតែពួកយេីងចេះស្រលាញ់គ្នា​ និងគ្រួសារពេញចិត្តទាំងសងខាង និយាយតាមត្រង់តាំងពីរដើមមកត្បិតតែប្តីប្រពន្ធនៅក្បែរគ្នាមែនប៉ុន្តែ មិនងាយបានថតរូបជាមួយគ្នាទេ យូរៗបានសុំidol ថតម្តង”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា “ត្រូវអូន ក្តីសុខមិនមែនលេីកអ្នកដដៃទេអូន”។ អ្នកខ្លះទៀតលាន់មាត់សរសើរពីចំណងស្នេហ៍របស់អ្នកទាំងពីរចេះស្រឡាញ់គ្នា មិនប្រែប្រួល ជាពិសេសថតរូប Sweet ៗ តែម្តង៕

Related posts

Leave a Comment