ឡានក្រុងចិត្តទេវទត្ត! ដេញស្រ្តី និងកូនតូចពីរនាក់ពីកៅអី​ អោយទៅនៅក្បែរទ្វារ ហើយជំនួសកៅអីអោយភ្ញៀវផ្សេង បេីមិនដូរទេចុះពីឡានយកលុយវិញទៅតាមចិត្ត…

រឿងរ៉ាវក្នុងសង្គម ពិតជាស្មុគស្មាញ សូម្បីតែមនុស្សជាតិសាសន៏ដូចគ្នាក៏ព្យាយាមជិះជាន់គ្នាទៀត ជាក់ស្តែងអ្នកមីង ម្នាក់ត្រូវបានគេជិះជាន់តាមរយៈផ្លូវចិត្តគាត់ ដោយក្រុមហ៊ុនឡានដឹកភ្ញៀវ​ បូព៌ា​ អាសុី បានដេញគាត់ចេញពីកៅអី ហើយឱ្យទៅអង្គុយក្បែរទ្វារទៅវិញ ហើយជំនួសកៅអីអោយភ្ញៀវផ្សេង បេីមិនដូរទេចុះពីឡានយកលុយវិញទៅតាមចិត្ត។

ដោយគណនីហ្វេសបុកមួយឈ្មោះ Sinun YN បានបង្ហោះថា: គេដេញគាត់ពីកៅអី​ អោយទៅអង្គុយនៅក្បែរទ្វារគាត់មានកូនតូចពីរនាក់​ ហេតុផលយកកៅអីអោយភ្ញៀវផ្សេងអង្គុយ​ គេនិយាយថាបេីរមិនដូរទេចុះពីឡានហេីយយកលុយវិញទៅ។

(ឃេីញ​គាត់ក្រមែន​បាន​ធ្វេីបែបនេះដាក់គាត់ ក្រុមហ៊ុនឡានដឹកភ្ញៀវ​ បូព៌ា​ អាសុី​ សេវាកម្មអាក្រក់មួយចប់ ល្អតែលក់សំបុត្រយកលុយទេ ម៉ោងចេញដំណេីរអាស្រ័យលេីរព្រូរនិងតាកុង​ ឡាន(សំបុត្រកក់ម៉ោង​ 7:45am ជាក់ស្ដែង​ 8:45am) លេខកៅអីទោះភ្ញៀងទិញមានលេខរៀងនិងតម្លៃប៉ុន្មានក៏ព្រូរដូរមិនក្រែងចិត្ថភ្ញៀវដែល​ ព្រូរឡានសម្ដីដូចអាដច៍។​

(​ឃេីញភ្ញៀវមេីលទៅរៀងក្រដេញអោយទៅអង្គុយនៅកន្លែងជណ្ដេីរក្បែរទ្វារឡា​ន​ ហេីយគាត់មានកូនតូចដល់ទៅពីរនាក់ទៀត​ ហេីយយកកៅអីអោយភ្ញៀវផ្សេងអង្គុយ​ បោះសម្ដីអោយគេ​: ​បេីមិនដូរកន្លែងចុះពីឡានវិញ​ហេីយកលុយទៅវិញទៅ​ ខ្ញុំកោតគាត់និយាយចេញមកបាន) សូមក្រុមហ៊ុនជួយរៀបចំឡេីងវិញផងព្រោះនេះគ្រាន់តែជាផ្នែកខ្លះដែលខ្ញុំបានឃេីញបានឮផ្ទាល់​ ហួសចិត្ថ​។ នៅច្រេីនទៀត​ បេីរបែបៗនេះតេីមានភ្ញៀវទេសចរណ៍ណារគេចង់មកលេងទៀត សាំមចិត្ថណាស់៕

Related posts

Leave a Comment