មានទៅអន់អី កូនខ្មែរយើង! និស្សិត និងសាស្រ្តាចារ្យ នៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ផលិតទឹកលាងដៃសម្លាប់មេរោគ នៅជាប់នឹងដៃ បានជោគជ័យ តាមរូបមន្ត…

មហាជនជាច្រើន មានការចាប់អារម្មណ៍ ជាខ្លាំង ក្រោយពីឃើញហ្វេសប៊ុកផេក សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (University of Health Sciences) ហៅកាត់ “ស.វ.ស” បានបង្ហោះសារ ជូនដំណឹងល្អមួយ ក្នុងហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ឲ្យដឹងថា៖

“ស.វ.ស ផលិតទឹកលាងដៃសម្លាប់មេរោគ តាមវិធីសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO)
—————–
និស្សិត សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” អាចធ្វើការសម្លាប់មេរោគផ្សេងៗនៅជាប់នឹងដៃ តាមរយៈផលិតផលទឹកលាងដៃ (Solution hydro-alcoolique) ដែលមហាវិទ្យាល័យឱសថសាស្រ្ត នៃស.វ.ស បានផលិតដោយផ្ទាល់ដោយប្រើប្រាស់រូបមន្តអង្គការសុខភាពពិភពលោក។

ការរៀបចំនេះធ្វើឡើងភ្លាមៗ តាមរយៈការណែនាំផ្ទាល់ របស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស សំដៅធ្វើយ៉ាងណាពង្រឹង និងបង្ការជាមុន នូវសុខមាលភាពទាក់ទងនឹងជម្ងឺឆ្លងផ្សេងៗតាមរយៈដៃមិនស្អាតនេះ។

ទឹកលាងដៃសម្លាប់មេរោគដែលផលិតនៅក្នុងមន្ទីពិសោធន៍របស់សាកលវិទ្យាល័យនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីតាំងសំខាន់ៗ ពិសេសច្រកចេញ-ចូល នៅបរិវេណទាំងពីរទីតាំងរបស់សាកលវិទ្យាល័យផ្ទាល់។”៕

Related posts

Leave a Comment