ឃើញហើយ មានក្តីសុខណាស់ ស្នាដៃលោកអភិបាលស្រុកវ័យក្មេង នៃយុទ្ធនាការ «​ ផ្ទះ១ អំពូល១ »

សូមស្វាគមន៍សាធារណៈជនចំពោះការមកដល់ភូមិព្រះដាក់, ភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ សង្ឃឹមថាយើងទាំងអស់គ្នានឹងចូលរួមថែរក្សាដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់យើង។

នេះបើយោងទៅតាមការបង្ហោះរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីដែលកំពុងមានកេរឈ្មោះបោះសំឡេងនោះលោកបានបង្ហោះឲ្យដឹងថា ៖ ទិដ្ឋភាពភូមិព្រះដាក់ នាពេលព្រលប់ម៉ោង៦ល្ងាចនិងពេលរាត្រី មើលពីលើលំហអាកាស“មុន”និង“ក្រោយ”ការអនុវត្តសាកល្បងនៃយុទ្ធនាការ“ផ្ទះ១ អំពូល១”។

រហូតមកដល់ថ្ងៃនេះ ភូមិព្រះដាក់ទាំងមូលត្រូវបានបញ្ចប់ការតម្លើងអំពូលសូឡាស្វ័យប្រវត្តិទាំងស្រុងរួចហើយ។ ក្រុមការងារនឹងធ្វើការសិក្សាស្វែងយល់ពីមេរៀន លទ្ធផល និងបញ្ហាប្រឈមនានាដែលទទួលបានពីជំហានសាកល្បងនេះ ដើម្បីធ្វើអោយរឹតតែល្អប្រសើរឡើងនៅជំហានបន្តបន្ទាប់ទៀត មុននឹងឈានទៅដល់ការអនុវត្តទាំងស្រុុងនៅក្នុងទូទាំងស្រុកបន្ទាយស្រី។#ផ្ទះ១អំពូល១ | #ព្រះដាក់ | #yes018 | yes kh ៕

Related posts

Leave a Comment