ទីបំផុត អ្នកជំងឺជនជាតិចិនម្នាក់ ដែលមានផ្ទុកវីរុសកូរ៉ូណា ដែលដាក់ឲ្យសម្រាកព្យាបាល ក្នុងបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នោះ បានធូរស្បើយ ១០០% ហើយ

នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមករា ឆ្នាំ​ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក Huy Bunleng News បានប្រាប់ឲ្យដឹងថា៖ “ខេត្តព្រះសីហនុ- (ដំណឹងល្អ) អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអះអាងប្រាប់បណ្តាញផ្សព្វផ្សាយថា ក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាល អ្នកជំងឺជនជាតិចិនម្នាក់ ឈ្មោះចាងជិនហ៊ូអាយុ៦០ឆ្នាំ ដែលមានផ្ទុកវីរុសកូរ៉ូណា និងបានដាក់ឲ្យសម្រាកព្យាបាល ក្នុងបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ បានធូរស្បើយ ១០០% ហើយ។

បណ្តាញផ្សព្វផ្សាយនានាចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយបានស្រង់សម្តី លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មកចុះផ្សាយថា “ពេលនេះអ្នកជំងឺ ដូចជាបានធូរស្បើយហើយ មិនមានអាការៈក្អក និងផ្ដាសាយទៀតទេ អាចងើបដើរបាន និង និយាយបានជាធម្មតា”។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថាកម្ពុជា នឹងបញ្ជូនបុរសជនជាតិចិន និងក្រុមគ្រួសារ របស់គាត់ ទៅប្រទេសចិនវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

យ៉ាងនេះក្តី លោក លី សូវ៉ាន់ បញ្ជាក់ថា បច្ចុប្បន្ននេះក្រុមគ្រូពេទ្យជំនាញ កំពុងធ្វើការតាមដានជាបន្តទៀត ដើម្បីប្រាកដថា អ្នកជំងឺរូបនេះ ពិតជាបានសះស្បើយ ពីជំងឺ ១០០% ប្រាកដមែន។”៕

Related posts

Leave a Comment