គំរូល្អ! បុរសម្នាក់ ទំនងជាជនបរទេស ឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅ ឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ អត់ដូចអ្នកលក់មួយចំនួនឆ្លៀតឱកាសលក់ឡើងថ្លៃ…

នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុក “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានបញ្ជាក់បន្ថែមថា​៖ “រហូតដល់ម៉ោង​ ១២:៣០​ ថ្ងៃត្រង់​​ ថ្ងៃទី​ ២៩​ មករា​ ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួ​តបង្កឡេីងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី​ អ្នកជំងឺបន្តមានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ង​ន់ធ្ងរអ្វីទេ​ ។ អ្នកប៉ះពាល់​ដទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​ រហូតពេលនេះ​ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។

មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។”។

ចំណែកនៅមុននេះបន្តិច នៅថ្ងៃនេះដែរ គេប្រទះឃើញបុរសម្នាក់ ទំនងជាជនបរទេស ឈរចែកម៉ាស់តាមផ្លូវទាំងកណ្តាលថ្ងៃក្តៅ។ ហ្វេសប៊ុកឈ្មោះ Oeng Dona ក៏បានបញ្ជាក់បន្ថែមថា៖

“សុំសរសើរមិនបានមែន គាត់ជាជនជាតិម្នាក់ ដែលបានឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប៉ុន្តែខ្មែរមួយចំនួនវិញបានឆ្លៀតឱកាសកេញចំណេញលើជាតិសាសន៍របស់ខ្លួន ដោយមិនគិតពីផលប្រយោជន៍រួមឡើយ មើលឃើញហើយខ្មាស់គេជំនួស។ លោកអ្នកស្រីដែលលក់ម៉ាស់ថ្លៃនឹង យកភ្នែកមើល ហើយយកខួរគិតខ្លះផង”។

ក្រោយពីឃើញបែបនេះធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកបង្ហាញការកោតសរសើរ ហើយចូល comment ថា “សុំសរសើរទឹកចិត្តគាត់”, “គំរូល្អ សូមកោតសរសើរ” ហើយក៏នៅមាន comment ជាច្រើនទៀតពីការពេញចិត្តនូវទឹកចិត្តបុរសម្នាក់នេះជាខ្លាំង៕

Related posts

Leave a Comment