ថាមែនៗ! ប៉ុន្នានថ្ងៃមុន Love Riya ឡាយវីដេអូទាំងទឹកភ្នែកប្រកាសលែងលះប្ដីខាងប្រុសធ្លាប់ផុសសារចាក់ដោតមួយ

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃ ថៅកែស្រីលក់ឡេដ៏ល្បី Love Riya រៀបរាប់ទាំងទឹកភ្នែកហូរសស្រាក់នៅក្នុងវីដេអូហ្វេសប៊ុក Live មួយថា នាង និង អតីតស្វាមីក្មេង បានលែងគ្នាហើយ ដែលដំណឹងមួយនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ នាំគ្នាភ្ញាក់ផ្អើលសឹងតែមិនគួរឱ្យជឿ ព្រោះថាកន្លងមក គូស្នេហ៍មួយគូនេះ ស្រឡាញ់ផ្អែមល្ហែមជាមួយគ្នាជាងទឹកឃ្មុំខែប្រាំងទៅទៀត ម្យ៉ាងចំណងអាពាហ៍ពិពាហ៍ពួកគេគួរតែរឹងមាំខ្លាំង ក្រោយទទួលបានចំណងដៃកូនស្រីម្នាក់រួចមក ។

យ៉ាងណាមិញ ដ្បិតតែ Love Riya មិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យចំណងរវាងប្ដី-ប្រពន្ធបានដើរដល់ផ្លូវបញ្ចប់ក៏ពិតមែន ប៉ុន្ដែនៅក្នុងវីដេអូ Live នោះ នាងហាក់ដាក់បន្ទុកទៅភាគីខាងប្រុស ដូចកំហុសគ្រប់យ៉ាងមកពីអតីតស្វាមីជាអ្នកបង្កឡើង ។

ដូចពាក្យគេនិយាយថា «ទះដៃតែម្ខាងវាមិនឮទេ» ជាក់ស្ដែងមុនអ្នកលក់ឡេសាច់សខ្ចី Love Riya យំទឹកភ្នែករលីងរលោងនៅលើហ្វេសប៊ុក លោក ហេន ឌ្រី ដែលជាអតីតស្វាមីនាង ធ្លាប់បង្ហោះសារមួយដែលមានអត្ថន័យចាក់ដោតបំផុតថា «កន្លែងណាដែលគេមិនឱ្យតម្លៃខ្ញុំ ខ្ញុំក៏ដើរចេញ ព្រោះខ្ញុំតែងតែឱ្យតម្លៃខ្លួនឯង អ្នកសំណាងអាក្រក់ដោយខ្លួនឯង ដែលមើលមិនឃើញតម្លៃរបស់ខ្ញុំ ការពិតនៅតែជាការពិត» ។

ភាគីទាំងសងខាងទាំង Love Riya និង អតីតស្វាមី នៅតែមិនព្រមបង្ហើបពីរឿងរ៉ាវបណ្ដាលឱ្យពួកគេទាំងពីរចែកផ្លូវគ្នាដដែល ប៉ុន្ដែម្នាក់ៗហាក់ប្រកាន់គោលជំហរត្រូវរៀងៗខ្លួន តែការពិតយ៉ាងណានោះ មានតែរង់ចាំបកស្រាយពីពួកគេតែប៉ុណ្ណោះ ៕ ប្រភព៖ ប្រជាប្រិយ

Related posts

Leave a Comment