ការកើតមានជំងឺអេបូឡា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបង្ហាញឲ្យឃើញថា មិនមានសញ្ញានៃការធ្លាក់ថយចុះឡើយ កាលពីថ្ងៃសុក្រ នៅពេលជិតឈានដល់ការធ្វើទស្សនកិច្ចរបស់ប្រមុខនៃអង្គការសហប្រជាជាតិឆ្ពោះទៅកាន់ប្រទេសនេះ ដោយចំនួនមនុស្សស្លាប់បានកើនឡើងដល់ទៅ២.០០០នាក់ និងមានស្លាប់ថ្មីម្នាក់ទៀតនៅក្នុងប្រទេសអ៊ូហ្គង់ដា ក្បែរខាងគ្នានោះ។
ករណីចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ូហ្គង់ដា នោះគឺមរណភាពរបស់ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ដែលកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលធ្វើឲ្យមានការភ័យខ្លាថាវីរុសអាចឆ្លងកាត់ព្រំដែនដ៏មានច្រកឆ្លងកាត់ជាច្រើននៃប្រទេសអាហ្វ្រិកកណ្ដាល ដែលជំងឺអេបូឡា បានផ្ទុះឡើងកាលពីខែសីហាឆ្នាំទៅមិញ។
មន្ត្រីសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មានសរុបស្លាប់២.០០៦នាក់(១.៩០១នាក់ ត្រូវបានអះអាងថា ជាអ្នកកើតជំងឺអេបូឡា ហើយអ្នកស្លាប់១០៥នាក់គ្រាន់តែប្រហែលតែប៉ុណ្ណោះ) ចាប់តាំងពីខែសីហា ឆ្នាំ២០១៨។ មន្ត្រីបាននិយាយបន្ថែមថា មានមនុស្ស៩០២នាក់ត្រូវបានព្យាបាលសះស្បើយ។
ចំនួននេះ ត្រូវបានផ្សាយចេញរយៈពេលមួយថ្ងៃមុនលោកអគ្គលេខាធិការសហប្រជាជាតិ Antonio Guterres មកធ្វើទស្សនកិច្ចនៅប្រទេសនេះ៕