បើអ្នកណាឃើញជួយទិញគាត់ផង! គួរឲ្យអាសូរណាស់ ម្តាយគេ ម្តាយយើង ខិតខំគ្រប់យ៉ាងព្រោះតែកូនៗ ម៉ោង១០យប់ អ្នកលក់ផ្សេងៗ គេរើទៅផ្ទះចង់អស់ហើយ ហេតុតែលក់អត់ដាច់ សុទ្ធចិត្តអង្គុយលក់ម្នាក់ឯង…

ម្សិលមិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Spoon Coffee បានបង្ហោះរូបភាពពីសន្លឹក និងថ្លែងពីស្ត្រីម្នាក់អង្គុយលក់នំ ដល់ម៉ោង១០យប់ទៅហើយ នៅមិនទាន់ទៅផ្ទះទៀត ព្រោះតែលក់មិនដាច់។ ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់ប្រាប់បន្ថែមថា៖

“គួរអោយអាសូរណាស់ ម្តាយគេ ម្តាយយើង ខិតខំគ្រប់យ៉ាងព្រោះតែកូនៗ ម៉ោង១០យប់ អ្នកលក់ផ្សេងៗ គេរើទៅផ្ទះចង់អស់ហើយ ហេតុតែលក់អត់ដាច់ សុទ្ធចិត្តអង្គុយលក់ម្នាក់ឯង ខ្ញុំឃើញគាត់ដើរលក់កាត់មុខផ្ទះខ្ញុំតាំងពីថ្ងៃ ខ្ញុំបានឮអ្នកលក់ជិតនឹងនិយាយ គាត់លក់ឥតដាច់សូម្បីតែ១នំ បើអាណិតគាត់សូមជួយទិញនំគាត់ផង”។

ក្រោយពីឃើញបែបនេះ មានអ្នកចូល comment សួរថា “គាត់លក់នៅឯណា?” ភ្លាមៗនោះ ម្ចាស់ហ្វេសប៊ុកដដែលខាងលើក៏បានឆ្លើយថា “គាត់លក់នៅសួនកុមារ ទល់មុខសាលាខេត្ត ប៉ៃលិន”។ ក្នុងនោះផងដែរ ក៏មានអ្នកខ្លះសម្តែងក្តីអាណិតខ្លោចចិត្តចំពោះស្ត្រីរូបនេះ ព្រមទាំងសន្យាថានឹងជួយទិញ ហើយម្ចាស់ហ្វេសប៊ុកខាងលើនេះ ព្រោះតែក្តីអាណិតក៏បានជូនលុយស្ត្រីរូបនេះ ផងដែរ៕

Related posts

Leave a Comment