ព្រឺ​សម្បុរ​ អ្នកគ្រូ​ Master Naly Feng Shui​ បាន​ទស្សន៍ទាយ​ដឹង​ហេតុការណ៍​មុនក្នុង​ឆ្នាំ​២០២០​ ទាក់​ទង​នឹង​ការ​ផ្ទុះ​ឡើង​នូវ ​វី រុស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ ពិតជា​ឆុតខ្លាំងណាស់

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា មួយរយៈពេលនេះវីរុសកូរ៉ូណា បានធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលប្រទេសមួយចំនួន បានឆ្លងជំងឺនេះជាបន្តបន្ទាប់ រីឯចំនួនអ្នកឆ្លងនៅប្រទេសចិនក៏កើនឡើង។

ដោយឡែក ប្រិយមិត្តដែលធ្លាប់ធ្វើការតាមដាននូវការទស្សន៍ទាយ Master Naly Fengshui ដែលតែងតែលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ បានធ្វើការទាយទុកមុនឆ្នាំ២០២០ ដោយធ្វើឲ្យអ្នកទស្សនាវីដេអូនេះឡើងវិញសឹងតែព្រឺសម្បុរល សឹងតែមិនចង់ជឿនោះទេថាឆុតខ្លាំងបែបនេះ។

ដោយក្នុងនោះអ្នកគ្រូរូបនេះ បានធ្វើការទាយថានៅក្នុងឆ្នាំ២០២០ខាងមុខនេះ ប្រទេសមួយចំនួននឹងជួបជាមួយនឹងជំងឺមួយ​ដែលជាប្រភេទជំងឺផ្តាសាយ ជាជំងឺមួយដែលមិនមែនផ្តាសាយធម្មតានោះទេ គឺជាជំងឺដែលពិបាកនៅក្នុងការព្យាបាលខ្លាំង ហើយផ្តាសាយនេះអាចនឹងបំលែងទៅជាមេរោគមួយរាតត្បាត។

តាមរយៈការទាយនេះ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថាអ្នកគ្រូ ពិតជាទាយឆុតខ្លាំងពាក់ព័ន្ធពីរឿងនេះ ស្របពេលដែលការទាយនេះគឺមុនពេលកើតជំងឺ ថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ៕

Related posts

Leave a Comment