ចូលរួមសោកស្តាយផង! ម្ចាស់បទ«ស្លៀកខ្លី»បានទទួលមរណភាពហើយ ព្រោះតែ…

ភ្នំពេញ៖ ជឿជាក់ថា មិត្តៗយុវវ័យទាំងអស់ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីបទចម្រៀងបែបយុវវ័យ មានចង្វាក់ភ្លេងញាក់កន្ដ្រាក់អារម្មណ៍ ចំណងជើងថា«ស្លៀកខ្លី» បកស្រាយដោយតារាចម្រៀងប្រុសសង្ហា លោក Seav JKs រួមទាំង លោក សេរី វឌ្ឍណា ថែមទាំងបានផ្ទុះការគាំទ្រយ៉ាងខ្លាំង។

យ៉ាងណាមិញ ស្រាប់តែ ប៉ុន្មានម៉ោងមុននេះ ទទួលដំណឹងមកថា ម្ចាស់បទ«ស្លៀកខ្លី» លោក វឌ្ឍណា បានទទួលមរណភាពបាត់ទៅហើយ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ នៅប្រទេសវៀតណាមឯណោះ។

បន្ថែមពីនេះដែរ ចំពោះហេតុផលដែលបណ្ដាលឲ្យ តារារូបនេះ បានស្លាប់ក៏ ព្រោះតែមានជម្ងឺគ្រុនឈាម ហើយបែកគ្រាប់ឈាម ព្យាបាលមិនទាន់ពេលវេលា។

យ៉ាងណាទៀតសោត មរណភាពរបស់ រូបលោក បានបន្សល់នៅភាពអាឡោះអាល័យដល់ មិត្តៗរួមសិល្បៈ និងហ្វេនៗគ្រប់គ្នា រីឯសពតម្កល់នៅវត្ត សារវ័ន្តតេជោ៕

Related posts

Leave a Comment