ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ព្រោះតែទង្វើរដ៏ប្រពៃ ចេះជួយអ្នកទីទាល់ក្រ ជាបន្តបន្ទាប់របស់គាត់។
ចំណែកម្សិលមិញនេះ គេប្រទះឃើញ លោកស្រី ក៏ទើបបានឧបត្ថម្ភនូវថវិកាមួយចំនួនធំជូន សាលាបឋមព្រែកព្នៅ ដើម្បីលាបថ្នាំ អគារ និងជួសជុលបង្អួច។ ក្នុងនោះហ្វេសប៊ុក Saroeun Pat ក៏បានបញ្ជាក់បន្ថែមថា៖ “ថ្ងៃនេះលោកស្រីម្ចាស់ហាងពជ្រ ទ្រី ដាណាបានយកប្រាក់មកឧបត្ថម្ភសាលាបឋមព្រែកព្នៅចំនួន១០០០$ដើម្បីលាបថ្នាំអគារនិងជួសជុលបង្អួចខាងក្រោយដែលខូច”។
លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់បន្ថែមផងដែរថា៖ “សូមអរគុណដល់អ្នកគ្រូលោកគ្រូដូចគ្នាសំរាប់ការផ្តល់ចំណេះដឹងដល់ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីផងដែរ”៕