ដើម្បីការពារការចម្លងដោយ សារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងតែ រាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត នៅព្រឹក ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ នេះ ឧកញ៉ា ស្រី ចាន់ថន ចែកម៉ាស់ដល់កម្មករ កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់។ ឧកញ៉ា ក៏បានបញ្ជាក់បន្ថែមថា៖ “29.01.2020 ព្រឹកនេះខ្ញុំបាទ និងក្រុមការងារ ចែកម៉ាស់ដល់ កម្មករ-កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានចែកម៉ាស់ (mask) ជាង៣ម៉ឺន ជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ ធ្វើការ និងរស់នៅក្នុងតំបន់ 7NG ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) កំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។ ការចែកនេះធ្វើឡើងនៅតំបន់អភិវឌ្ឍន៍ 7NG ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕”៕