មើលហើយយំតាម ម្នាក់ៗ យំលាគ្នា បែកគ្នា! ក្រុមគ្រូពេទ្យនៅតំបន់ផ្សេងៗ នៃប្រទេសចិន ត្រូវបានគេបញ្ជូនទៅទីក្រុងអ៊ូហាន (Wuhan) ដើម្បីព្យាបាល អ្នកជំងឺរលាកសួត បង្កឡើងដោយ មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​

កាលពីម្សិលមិញនេះ នៅប្រទេសកម្ពុជាយើង រកឃេីញជំ​ងឺរលាក សួ​តបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​ ។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ។

បច្ចុប្បន្នកំពុ​ងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យ បានដាក់បុរសនេះ ក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ។

ចំណែកនាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានធ្វើការបញ្ជាក់បន្ថែមថា៖ “រហូតដល់ម៉ោង​ ៦:៣០​​ ល្ងាច​ ថ្ងៃទី​ ២៨​ មករា​ ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ គាត់មានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ​ ។

យេីងបានរកឃេីញអ្នកប៉ះពាល់​ដទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​ រហូតពេលនេះ​ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញ នឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យ បំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។”។

ក្នុងនោះផងដែរ បើក្រឡេកទៅមើលហ្វេសប៊ុកមួយ ទើបបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងថ្ងៃនេះ គ្រាន់តែឃើញក៏មានអារម្មណ៍រំជួលចិត្តផងដែរ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា​៖ “ក្រុមគ្រូពេទ្យនៅតំបន់ផ្សេងៗនៃប្រទេសចិន បានបញ្ជូនទៅទីក្រុង Wuhan ដើម្បីព្យាបាលអ្នកជម្ងឺបង្កពី Coronaថ្មី! ម្នាក់ៗ យំលាគ្នា បែកគ្នា! មើលហើយយំតាម! Cr. Poetry of Bitch”។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Comment