រំជួ​លចិត្តណាស់! ឡោម លក្ខិណា រៀបរាប់ទាំ​ងទឹកភ្នែកថា “ជូន​ប្តីមកសម្រាកអោយបានស្ងប់សុខ​ ទីបំផុត ថ្ងៃដែលខ្ញុំខ្លា​ច វាបានមកដល់ហើយ​, ឆាប់ចាប់ជាតិថ្មី​ ទៅនៅជាមួយមនុស្សល្អ​ ហើយសូមអោយបងអាយុវែង… “

កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ តារាសម្តែង ឡោម លក្ខិណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារដ៏គួរឲ្យស្រណោះ រៀបរាប់ទាំងទឹកភ្នែកថា៖

“ជូន​ប្តីមកសម្រាកអោយបានស្ងប់សុខ​ ទីបំផុតថ្ងៃដែលខ្ញុំខ្លាច វាបានមកដល់ហេីយ​ សូម​បងបានទទួលនៅកុសលផលបុណ្យទាំងអស់ដែលអូន និងក្រុមគ្រួសារបានធ្វេីជូនបង សូមអោយបានដល់បង បានទៅកាន់សុគតិភព​ ឆាប់ចាប់ជាតិថ្មី​ ទៅនៅជាមួយមនុស្សល្អពេញបរិបូណ៍​ ហេីយសូមអោយបងអាយុវែង”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ស្វាមី របស់ តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា បានទទួលមរ​ណភាពហើយ ដោយគ្រោះថ្នា​​​​ក់ច​រា​ចរណ៍ បានបន្សល់ទុក នូវ ភរិយា និងកូនទើបអាយុ១០ខែ។

ហើយក៏បានធ្វើឲ្យ លក្ខិណា ធ្លាប់រៀបរាប់ប្រាប់សារព័ត៌មាន ក្នុងស្រុកមួយ ទាំង​ទឹក​ភ្នែកថា៖ “ចង់និយាយថាវាភ្លាមៗពេក ខ្ញុំទទួលយកអត់បាន ព្រោះអីខ្ញុំអាណិតកូន កូនខ្ញុំនៅតូច ហើយប៉ាវាស្រឡាញ់កូនណាស់ ព្រលឹមឡើងអញ្ចឹងវាក្រោកមក វាទៅខ្វេះភ្នែកឪវាហើយ វាទៅញោះ ឲ្យឪវាភ្ញាក់ ហើយប្រឡែងគ្នាដូចជ្រូកពុលអញ្ចឹង ជាមួយកូន ខ្ញុំដឹងថាគាត់ទៅដឹងតែបិ​ទភ្នែ​កអត់ជិតហើយ ព្រោះគាត់នៅស្រ​ណោះកូនគាត់… “៕

Related posts

Leave a Comment