ក្ដៅៗ! ពេលនេះក្រុមនិស្សិតខ្មែរដែលបន្តការសិក្សានៅប្រទេសចិនត្រូវបានអាជ្ញាធរ បញ្ជូនមកប្រទេសកំណើតហើយដោយស្ថិតក្រោមការតាមដានសុខភាពផងដែរ

បន្ទាយមានជ័យ ៖ ដូចដែលមហាជនបានជ្រាបហើយថា នាពេលឥឡូវនេះ ជម្ងឺរាតត្បាត ដ៏កាចសាហាវបណ្ដាលមកពីវីរុសកូរូណា នៅប្រទេសចិន បានរីករាលដាលដល់ជាច្រើនប្រទេស ក្នុងនោះក៏មាន ប្រទេសកម្ពុជាផងដែរ។យ៉ាងណាមិញ នៅក្នុងប្រទេសចិន ក៏មាននិស្សិតអាហារូបករណ៍របស់ឯកឧត្ដម ស សុខា ជាច្រើននាក់ ដែលព្រួយបារម្ភយ៉ាងខ្លាំង និងសំណូមពរសុំចូល មកប្រទេសកំណើតវិញ។មិនយូរប៉ុន្មាន ទីបំផុត

ក្រុមនិស្សិតទាំង៣០នោះ ត្រូវបានអជ្ញាធរចិន បញ្ជូនមកតាមច្រកព្រំដែន អន្ដរជាតិប៉ោយប៉ែត កម្ពុជា-ថៃ នាព្រឹកថ្ងៃទី ២៨ខែមករា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង។អ្វីដែលពិសេស ចំបោះការវិលត្រឡប់របស់ក្រុមនិស្សិតទាំងនោះ ត្រូវបានមន្ដ្រីជំនាញក្នុងស្រុក ត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយពុំមាននរណាម្នាក់ ផ្ទុកមេរោគកូរ៉ូណានោះទេ ហើយក៏កំពុងស្ថិតក្រោមការតាមដានរបស់ពេទ្យ ក្នុងរយៈពេល១៤ថ្ងៃ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment