ធូរទ្រូងតិចនៅ៖ កម្ពុជារកឃើញអ្នកជិះយន្តហោះជាង៧០នាក់នោះហើយគ្មាននរណាម្នាក់ចេញរោគសញ្ញាឡើយ

បើតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានអះអាងថាអ្នកដំណើរជាង ៧០នាក់ដែលធ្វើដំណើរជាមួយជនជាតិចិនដែលមានផ្ទុកវីរុសកូរ៉ូណានោះ មិនមាននរណាម្នាក់ចេញរោគសញ្ញាអ្វីឡើយ ។អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ទៀតក្រុមគ្រូពេទ្យបានត្រួតពិនិត្យអ្នកដំណើរទាំងនោះ ជាលទ្ធផលមិនមាននរណាម្នាក់មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុសកូរ៉ូណាឡើយ ។

បច្ចុប្បន្ននេះក្រុមគ្រូពេទ្យជំនាញកំពុងធ្វើការតាមដានជាបន្តទៀត ។ អ្នកដំណើរទាំងនោះបច្ចុប្បន្ននេះខ្លះកំពុងស្ថិតនៅក្នុងខេត្តបាត់ដំបង និងខ្លះទៀតនៅសៀមរាប ។ដោយឡែកអ្នកជំងឺជនជាតិចិនដែលរកឃើញមានផ្ទុកវីរុសកូរ៉ូណានោះ ពេលនេះមានសុខភាពល្អជាធម្មតា មិនមានរោគសញ្ញាធ្ងន់ធ្ងរអ្វីឡើយ និងកំពុងស្ថិតនៅក្នុងការតាមដានដូចគ្នា ៕ ប្រភព៖ ហ្វេសបុក

Related posts

Leave a Comment