គំរូល្អ! គង់ ចាន់ស្រីមុំ ប្រកាសចែកម៉ាស់ប្រភេទនេះ ជូនបងប្អូន ដោយឥតគិតថ្លៃ (Free) (មានវីដេអូ)

គួរបញ្ជាក់ឡើងវិញថា ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ ចំនួនអ្នកស្លា​ប់ហក់ឡើងបន្តដល់១០៦នាក់ នៅចិន​ ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង៤,០០០ករណី។ មួយថ្ងៃម្សិលមិញនៅ ទីក្រុងអ៊ូហាន (Wuhan) មានអ្នកស្លា​​ប់បន្ថែម ២៤នាក់ ស្លាប់ដោយសារវីរុស ហើយមនុស្ស ១២៩១ នាក់បានឆ្លងជំងឺនេះ ដែលបង្កើនចំនួនករណីឆ្លងសរុបដល់ជាង ៤០០០ នាក់នៅទូទាំងប្រទេស។

ក្នុងនោះផងដែរ នៅប្រទេសកម្ពុជាយើង កាលពីម្សិលមិញនេះ រកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​ ។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ។

បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យ បានដាក់បុរសនេះ ក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ។

ចំណែកនៅ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ អតីតតារាសម្តែងរូបស្រស់ គង់ ចាន់ស្រីមុំ បានធ្វើការ Live វីដេអូមួយ ប្រកាសចែកម៉ាស ដើម្បីចែកជូនបងប្អូន ដោយឥតគិតថ្លៃ (Free)។ តារាសម្តែងរូបនេះ ក៏បានភ្ជាប់សារបន្ថែមថា៖

“ម៉ាមីសន្យាថានឹងចែកម៉ាស់ជូន Free តែសំរាប់ចំនួន នៅមិនទាន់ច្បាស់នៅឡើង ពេលម៉ាស់មកដល់ ម៉ាមី នឹងប្រកាសជូនដំណឹងម្តងទៀត សូមផ្តាំផ្ញើរទៅបងប្អូនទាំងអស់គ្នា កុំភ្លេចពាក់ម៉ាស់ គ្រប់ទីកន្លែង ដើម្បីការពារវីរុសកូរូណា និងដើម្បីសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជូនពរសំណាងល្អ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment