ប្រពៃណាស់! នារីស្រស់ស្អាតម្នាក់ ប្រកាសចែក ម៉ាស និងសាប៊ូលាងដៃ ជូនបងប្អូន ដោយឥតគិតថ្លៃ នៅចំណុចមាត់ទន្លេ មុខព្រះបារមរាជវាំង ចាប់ពី…

នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញស្រីស្អាតម្នាក់ បានបង្ហោះសារខ្លីមួយបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះ Ann Sreyleak ថានឹង ចែក ម៉ាស និងសាប៊ូលាងដៃ ជូនបងប្អូន ដោយឥតគិតថ្លៃ នៅចំណុចមាត់ទន្លេ មុខព្រះបារមរាជវាំង។ ស្រីស្អាតម្នាក់នេះបញ្ជាក់បន្ថែមថា ៖

“ស្អែកនេះ ម៉ាស ១,០០០ និងសាប៊ូលាងដៃ ៣០០ដបតូច នឹងធ្វើការចែកជូនដោយឥតគិតថ្លៃនៅចំណុចមាត់ទន្លេ មុខព្រះបារមរាជវាំង ម៉ោង ១២ ថ្ងៃត្រង់តទៅ បើបងប្អូនចង់ចូលរួមចែក អាចទំនាក់ទំនងមកនាងខ្ញុំបាន “។

គួរបញ្ជាក់បន្ថែមផងដែរថាមកដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ ចំនួនអ្នកស្លា​ប់ហក់ឡើងបន្តដល់១០៦នាក់ នៅចិន​ ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង៤,០០០ករណី។ មួយថ្ងៃម្សិលមិញនៅ ទីក្រុងអ៊ូហាន (Wuhan) មានអ្នកស្លា​​ប់បន្ថែម ២៤នាក់ ស្លាប់ដោយសារវីរុស ហើយមនុស្ស ១២៩១ នាក់បានឆ្លងជំងឺនេះ ដែលបង្កើនចំនួនករណីឆ្លងសរុបដល់ជាង ៤០០០ នាក់នៅទូទាំងប្រទេស។

ក្នុងនោះផងដែរ នៅប្រទេសកម្ពុជាយើង កាលពីម្សិលមិញនេះ រកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​ ។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ។

បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យ បានដាក់បុរសនេះ ក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ៕

Related posts

Leave a Comment