នារីដ៏ស្រស់ស្អាតម្នាក់ ដែលរស់នៅប្រទេស សិង្ហបុរី បាននិយាយរៀបរាប់នៃការឆ្ល​ ង វី រុស កូ រ៉ូ​ ណា ដោយរបៀបណា និងបានប្រាប់ពីវិធីការពារ និងរបៀបពាក់ម៉ាស អោយបានត្រឹមត្រូវ(មានវីដេអូ)

វី រុស ផ្លូវ ដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្លង​ទៅកាន់មនុស្ស​ជាច្រើន​ពាន់​នាក់ នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល ​វី រុស​ ថ្មី​មួយ​នេះ​ បា​ន​នឹង​កំពុង​តែ ប ង្ក​ ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​ ខណៈដែល​វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហឺប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ។

គិត​មកដល់​ពេល​នេះ​ មេរោគ វី រុស កូ រ៉ូ ណា ប្រភេទថ្មី បានកើតឡើងនៅលើទឹកដីកម្ពុជាហើយ ដោយកើតលើជនជាតិចិនម្នាក់ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ​។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

សូមជម្រាបថា​ គិត​មកដល់ព្រឹកថ្ងៃអង្គារ​ ទី​២៨​ ខែមករា​ ឆ្នាំ២០២០នេះ មានមនុស្សចំនួន​ ១០៦នាក់ហេីយ​ ដែលបាន​ ស្លា​ ប់ ​បាត់ ​ប ង់ ​ជី វិត​ និងចំនួន​អ្នក​ឆ្ល ង​ទូទាំង​ពិភពលោកមាន​ចំនួន​ ៤,៣៧៩ ក រ ណី​​ ដែលរួមមានប្រទេស​ដូច​ជា​៖​ ចិន មានការកើនឡើងចំនួន ១២៩១ ក រ ណី បន្ថែមទៀត សរុប ៤,៣១៤​ ហុងកុង ៨ ករណី ថៃ​ ៨ ករណី ម៉ាកាវ ៦ ករណី អូស្រ្ដាលី ៥ ករណី បារាំង ៣ ករណី ជប៉ុន ៤ ករណី​ ម៉ាឡេស៊ី ៣ ករណី​ សឹង្ហបុរី​ ៤ ករណី កូរ៉េខាងត្បូង ៤ ករណី​ ​ សហរដ្ឋអាមេរិក ៥ ករណី​ វៀតណាម ២ ករណី​ ណេប៉ាល់​ ១ ករណី កាណាដា ២ ករណី កម្ពុជា ១ ករណី អាល្លឺម៉ង់ ១ ករណី ស្រីលង្កា ១ ករណី។

ទន្ទឹមនឹងនេះដែរ កាលពីយប់ម្សិលមិញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នារីដ៏ស្រស់ស្អាតម្នាក់ជាជនជាតិខ្មែរ បច្ចុប្បន្នរស់នៅប្រទេស សិង្ហបុរី ដែលនាងមានគណនី ហ្វេសប៊ុកឈ្មោះ Sreypor Chan បានបង្ហោះវីដេអូមួយ ដោយនិយាយរៀបរាប់អំពីស្ថានភាព វី រុស កូ រ៉ូ ណា ដែលកំពុងតែវា យលុក ក្នុងពិភពលោក ដោយវាឆ្ល ងតាមរយៈទឹកមាត់ និងបានប្រាប់ពីការប្រើប្រាស់ម៉ាស់ អោយបានត្រឹមត្រូវផងដែរ។

Related posts

Leave a Comment