ឯកឧត្តម គួច ចំរើន ប្រាប់ថា “កុំខ្លាចពេក​ កុំភ័យពេក​ កុំហ៊ានពេក​ តែត្រូវអនុវត្តន៍​ តាមការណែនាំរបស់គ្រូពេទ្យ​ និង​ ប្រេីម៉ាស់មុខ​ ពេលនៅទីប្រជុំជន​”

ម្សិលមិញនេះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានប្រាប់ឲ្យដឹងថា៖ “យេីងរកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​ ។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ។ គាត់ចេញដំណេីរពីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញរោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​យកវត្ថុវិភាគ​ ២៦​ មករា​ និង​ វិជ្ជមាន​ ២៧​ មករា​ ដោយ​វិទ្យស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាពជំងឺ​នៅនឹងធម្មតា​ ។

វិធានការ​:​ ដាក់គាត់ក្នុងបន្ទប់ដោយឡែកមន្ទីរពេទ្យ​ ដាក់អ្នកប៉ះពាល់ទាំងអស់តាមដានសុខភាព​ បាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ​ ។ តាមរកអ្នកប៉ះពាល់ទាំងអស់ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា​ ។ ព័ត៌មានបន្ថែមសូមទាក់ទង​ ១១៥”។

ចំណែកនៅព្រឹក ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារខ្លីមួយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “កុំខ្លាចពេក​ កុំភ័យពេក​ កុំហ៊ានពេក​ តែត្រូវអនុវត្តន៍​ តាមការណែនាំរបស់គ្រូពេទ្យ​ និង​ ប្រេីម៉ាស់មុខ​ ពេលនៅទីប្រជុំជន​ ។”៕

Related posts

Leave a Comment