ធ្លាប់តែឃើញស្វីតគ្រប់ពេល ពេលនេះ Love Riya សម្រក់ទឹកភ្នែក ព្រោះរឿងប្តី (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយ តារាហ្វេសប៊ុក និងជាអ្នកលក់អនឡាញដ៏ល្បី Love Riya ទើបតែចូលរោងជ័យរៀបការជាមួយនឹងស្វាមីអស់ពេលប៉ុន្មានខែមកនេះ បន្សល់បាននូវកូនជាទីស្រលាញ់មួយរូប ដែលមានមុខមាត់យ៉ាងគួរឲ្យក្នាញ់តែម្តង។

ក៏ប៉ុន្តែរៀបការផ្អែមល្ហែមនឹងគ្នាមិនបានប៉ុន្មានផង ពេលនេះស្រាប់តែលេចធ្លាយថាតារាស្រីរូបនេះ និងស្វាមីបានចែកផ្លូវគ្នា ស្របពេលដែលនាងមិនបានបង្ហើបថាជាបញ្ហាអ្វីនោះឡើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការLive វីដេអូ និយាយពីរឿងនេះជាមួយនឹងការរៀបរាប់ពីអារម្មណ៍ពិតយ៉ាងក្តុកក្តួល ធ្វើឲ្យអ្នកទស្សនាសឹងតែស្រក់ទឹកភ្នែកតាម។

ដោយក្នុងនោះនាងមិនបានប្រាប់ពីមូលហេតុបញ្ជាក់ប្រាប់ថានាង និងស្វាមីបែកបាក់គ្នាព្រោះរឿងអ្វីនោះទេ ក៏ប៉ុន្តែនាងបានជេរស្តីឲ្យខ្លួនឯង ជាមនុស្សល្ងង់ ដែលជឿលើគេ ស្រលាញ់គេខ្លាំងពេក តែចុងក្រោយបានត្រឹមតែឈើចាប់ និងអាណិតដល់កូនតូចដែលគ្នាមិនដឹងអ្វីសោះ បែរជាមកជួបរឿងបែបនេះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាក្តុកក្តួកអាណិតដល់នាង ដែលមិននឹកស្មានថាក្រោយរៀបការត្រឹមរយៈពេលដ៏ខ្លី នាងបែរជាបែបនេះ ខណៈសម្រាលកូនទើបបាន២ខែ មកស្រក់ទឹកភ្នែកខំរកលុយ ទាំងសរសៃខ្ចីយ៉ាងដូច្នោះ៕

Related posts

Leave a Comment