នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក Huy Bunleng News បានប្រាប់ឲ្យដឹងថា៖ “ក្រុងព្រះសីហនុ-ពលរដ្ឋភាគច្រើននៅក្រុងព្រះសីហនុ បានសម្តែងការព្រួយបារម្ភខ្លាំងភ្លាមៗ ក្រោយទទួលរបាយការណ៍ផ្លូវការថា បុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំ មកពី ខេត្តវូហានប្រទេសចិន ចូលមកក្រុងព្រះសីហនុ មានវីរុស រលាកសួតថ្មី ក្នុងនោះពលរដ្ឋមួយចំនួនបានកោះហៅប្រមូលផ្តុំកូន ចៅ សាច់ញាតិមិនអោយចាកចេញពីផ្ទះ និងត្រៀមម៉ាស់ ជាដើមសម្រាប់ការធ្វើដំណើរចេញក្រៅផ្ទះ៕”។
ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រាប់ឲ្យដឹងថា “យេីងរកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី លេីអ្នកជំងឺម្នាក់ជាលេីកដំបូង ។ អ្នកជំងឺជាជនជាតិចិន ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វេីដំណេីរមកពី ក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់ ។ គាត់ចេញដំណេីរពីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី ២៣ មករា ចេញរោគសញ្ញា ២៥ មករា (គ្រុនក្តៅ ហៀរសំបោរ)យកវត្ថុវិភាគ ២៦ មករា និង វិជ្ជមាន ២៧ មករា ដោយវិទ្យស្ថាន ប៉ាស្ទ័រ ស្ថានភាពជំងឺសញ្ញាផ្តាសាយធម្មតា ។
វិធានការ: ដាក់គាត់ក្នុងបន្ទប់ដោយឡែកមន្ទីរពេទ្យ ដាក់អ្នកប៉ះពាល់ទាំងអស់តាមដានសុខភាព បាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ ។ តាមរកអ្នកប៉ះពាល់ទាំងអស់ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ។ ព័ត៌មានបន្ថែមសូមទាក់ទង ១១៥”៕