ក្តៅៗ! កម្ពុជា​រក​ឃើញ​វីរុស​រលាកសួតប្រភេទ​ថ្មី​ កូរ៉ូណា ​ជាលើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅក្នុងខេត្តព្រះសីហនុ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក​ Huy Bunleng News បានប្រាប់ឲ្យដឹងថា កម្ពុជា​រក​ឃើញ​វីរុស​រលាកសួតប្រភេទ​ថ្មី​កូរ៉ូណា​ជាលើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅក្នុងខេត្តព្រះសីហនុ ក្នុងចំណោមសមាជិកគ្រួសារ៣នាក់ផ្សេងទៀត។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ខេត្តព្រះសីហនុ-គិតត្រឹមម៉ោង៣រសៀលថ្ងៃ២៧មករា២០២០នេះ កម្ពុជា​រក​ឃើញ​វីរុស​រលាកសួតប្រភេទ​ថ្មី​កូរ៉ូណា​ជាលើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅក្នុងខេត្តព្រះសីហនុ ក្នុងចំណោមសមាជិកគ្រួសារ៣នាក់ផ្សេងទៀត។ នេះបើតាមប្រសាសន៍​របស់ឯកឧត្តមម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​នៅល្ងាចថ្ងៃនេះ។ បើតាមក្រសួងសុខាភុបាលថា ជនជាតិ​ចិនខាងលើ​ធ្វើ​ដំណើរ​មក​ពីក្រុង​វ៉ូហាន ប្រទេសចិនកាលពីពេលថ្មីៗកន្លងមក៕”៕

Related posts

Leave a Comment