សុវណ្ណ រិទ្ធី និយាយថា! ពេលនេះ ម៉ោងនេះ ផ្ទះបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង លិចផ្ទះសម្បែង ដំណាំចំការ និងពិបាកក្នុងការរស់នៅជាខ្លាំង ដោយកំពុងខ្វះខាតស្បៀងអាហារ ត្រូវការបងប្អូនប្រជាពលរដ្ឋជួយជាបន្ទាន់

កាលពីម្សិលមិញនេះ គេប្រទះឃើញ លោក សុវណ្ណ រិទ្ធី ដែលជា ជាអគ្គនាយកសារព័ត៌មានTVFB និងក្រុមការងារ បាននាំយកអំណោយពីសប្បុរសជនទៅ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថាបន្ថែមទៀតថា៖

“កុំយកFacebook ធ្វើជាវេទិកាជេរប្រមាថគ្នា កុំយកFacebook ធ្វើជានាទីបង្ហាញគំរូមិនល្អដល់ក្មេងៗ គួរយកFacebook ធ្វើជាសារជួយស្រោចស្រង់គ្នា ជួយអភិវឌ្ឍគ្នា ជួយផ្តល់ដំណឹងគ្នា ព្រោះFacebook ជាបណ្តាញសង្គមដែលនាំឲ្យមានទំនាក់ទំនងពាសពេញសកលលោក ។

Face = មុខ , book = សៀវភៅ , Facebook ប្រែថាសៀវភៅនៅនឹងមុខ គេគួរតែប្រើវាដើម្បីសិក្សាទើបស័ក្តិសម ។ ពេលនេះ ម៉ោងនេះ ផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងលិចផ្ទះសម្បែងដំណាំចំការ និងពិបាកក្នុងការរស់នៅជាខ្លាំងដោយកំពុងខ្វះខាតស្បៀងអាហារ ត្រូវការបងប្អូនប្រជាពលរដ្ឋជួយជាបន្ទាន់ ។

ព្រឹកនេះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៩ ក្រុមការងារ TVFB បានមកដល់ស្រុកចិត្របុរី ខេត្តក្រចេះ ដែលខណះនេះយើងបាននាំយកនូវគ្រឿងឧបភោគមួយចំនួន ដែលជាម្ចាស់ជំនួយ គឺអ្នកនាង ណាណា នួនណានីត ម្ចាស់ប្រ៊េនសាប៊ូកក់សក់ម៉ាក ស៊ារ៉ាន់ (SHARAN) ផ្តល់តាមរយៈ TVFB យកមកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បង្កអោយពួកគាត់ខាតបង់ពេលវេលា ដំណាំចំការ និងពិបាកក្នុងការរស់នៅជាខ្លាំង ។

ទស្សនាទិដ្ឋភាពនៃការផ្សាយផ្ទាល់ចេញពីខេត្តក្រចេះ ដែលរាយការណ៍ដោយលោក សុវណ្ណ រិទ្ធី ។ លេខទូរស័ព្ទក្រុមការងារTVFB 010 309 234 – 092 444 184″៕

Related posts

Leave a Comment